ព័ត៌មានអន្តរជាតិ

ទាំងលោក ត្រាំ និងលោក Biden ស្នើលើកពេលកិច្ចពិភាក្សា តស៊ូមតិ ទៅថ្ងៃទី២២ ខែតុលា

វ៉ាស៊ីនតោន៖ គ្រូពេទ្យលោក Sean Conley បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងស្ថានភាព មានស្ថេរភាព ក្នុងការជាសះស្បើយពីជំងឺកូវីដ-១៩ ហើយលោកអាចវិលត្រឡប់ ទៅរកការទាក់ទង ជាសាធារណៈវិញនៅថ្ងៃសៅរ៍។

លោក Conley បានឲ្យដឹងនៅក្នុង អនុស្សរណៈមួយដែលបាន ចេញផ្សាយថា“ ថ្ងៃសៅរ៍ នឹងជាថ្ងៃទី១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ កាលពីថ្ងៃព្រហស្បតិ៍ (នៃការឆ្លងរោគរបស់លោក) ហើយដោយផ្អែកលើគន្លង នៃការធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់ ដែលក្រុមនេះកំពុងធ្វើខ្ញុំរំពឹងទុកថា ការវិលត្រឡប់របស់ប្រធានាធិបតី ដោយសុវត្ថិភាពទៅនឹងការចូលរួមជាសាធារណៈនៅពេលនោះ” ។

ប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះចង់វិលត្រឡប់មករកយុទ្ធនាការ ឃោសនាបោះឆ្នោតវិញ ដោយនៅសល់តែប៉ុន្មានសប្តាហ៍ទៀត ប៉ុណ្ណោះរហូតដល់ការបោះឆ្នោត ប្រធានាធិបតីថ្ងៃទី០៣ ខែវិច្ឆិកា។

ការស្ទង់មតិថ្នាក់ជាតិបានបង្ហាញ ឱ្យឃើញថាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលមានអាយុ ៧៧ ឆ្នាំជាអតីតអនុប្រធានាធិបតី កំពុងពង្រីកការនាំមុខ របស់លោកលើលោក ត្រាំ បន្ទាប់ពីមានការជជែកវែកញែកប្រធានាធិបតីលើកដំបូង ដែលមានភាពច្របូកច្របល់ កាលពីសប្តាហ៍មុន និងព័ត៌មាននៃការឆ្លងជំងឺកូវីដ-១៩ របស់លោក ត្រាំ៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top