ព័ត៌មានអន្តរជាតិ

ប្រទេសចិន បង្កើនបរិមាណ នៃអ្នកប្រើប្រាស់ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩

តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia  បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថាប្រទេសចិន កំពុងតែបង្កើនចំនួនប្រជាជនដែលទទួលការចាក់វ៉ាក់សាំងការពារមេរោគឆ្លង តាមការពិសោធដោយទីក្រុងផ្តល់ជូនប្រជាជនទូទៅ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាផ្តល់ជូនឥតគិតថ្លៃ ដល់និស្សិតដែលទៅបរទេស ។

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាបានឲ្យដឹងថា ទីក្រុង Jiaxing ស្ថិតនៅភាគខាងត្បូងនៃទីក្រុងសៀងហៃ កំពុងផ្តល់វ៉ាក់សាំងដែលស្ថិតក្រោមការផលិតដោយក្រុមហ៊ុន Sinovac ។  ក្រុមនេះបាននិយាយថា ក្រុមដែលមានហានិភ័យខ្ពស់រួមទាំងប្រជាជន ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការ មូលដ្ឋានរបស់ទីក្រុងនឹងទទួលបានអាទិភាព ប៉ុន្តែប្រជាជនដែលមានតម្រូវការបន្ទាន់ ក៏អាចចុះឈ្មោះបានដែរ ។

វ៉ាក់សាំងនេះស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការធ្វើតេស្តវិនិច្ឆ័យ ប៉ុន្តែមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ។ រដ្ឋាភិបាលទីក្រុងបាននិយាយថា វាត្រូវបានផ្តល់ជូនក្រោមការអនុញ្ញាតជាបន្ទាន់ ។

ក្រុមជីវសាស្ត្រជាតិចិន ដែលជាក្រុមហ៊ុនវ៉ាក់សាំងចិនមួយទៀត កំពុងផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់និស្សិតដែលសិក្សានៅបរទេសតាមយុទ្ធសាស្ត្រ ហើយអ្នកជំនាញផ្នែកសុខភាពនិយាយថា វាជាការបង្កើនក្តីបារម្ភពីសុវត្ថិភាព និងក្រមសីលធម៌ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top