កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៦៩នាក់ ដែលជាការកើនឡើងខ្ពស់បំផុតប្រចំាថ្ងៃ គិតចាប់តំាងពីផ្ទុះជំងឺ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៩.៦២៧នាក់ ។
អគ្គនាយកនៃក្រសួងសុខាភិបាល លោក Noor Hisham Abdullah បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកដែលឆ្លងជំងឺថ្មីទាំងអស់នេះ គឺជាអ្នកឆ្លងក្នុងស្រុក ។
មានអ្នកស្លាប់បន្ថែមទៀតចំនួន០៤នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៨០នាក់ ។
សរុបអ្នកជំងឺចំនួន៣០២នាក់ឲ្យទៅផ្ទះវិញ ក្រោយពីបានជាសះស្បើយពីជំងឺ ដែលនាំឲ្យអ្នកបានជាសះស្បើយសរុប និងបានចាកចេញពីមន្ទីរពេទ្យកើនឡើងដល់១២.៥៦១នាក់ ឬស្មើនឹង៦៤ភាគរយនៃអ្នកឆ្លងជំងឺទាំងអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា