បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា នាវាមុជទឹកជប៉ុនមួយគ្រឿង បានបុកជាមួយទូកនេសាទឯកជនមួយគ្រឿង នៅឯនាយឆ្នេរនៃខេត្តកូជី កាលពីថ្ងៃចន្ទ។ យោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ គឺថាសមាជិកនៃនាវិកនាវាមុជទឹក ៣នាក់ ត្រូវបានគេបារម្ភថា អាចរងរបួស ខណៈពេលដែលទូកនេសាទឯកជននោះ ត្រូវបានទុកចោលដោយគ្មានសុវត្ថិភាព។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា កងការពារស្វ័យការពារ ដែនសមុទ្រជប៉ុនបានបញ្ជាក់ថា ទូកនេសាទត្រូវបានបុក ខណៈដែលនាវាមុជទឹកងើបឡើងលើផ្ទៃទឹក។
សូមជម្រាបថា កាលពីឆ្នាំ ២០០១ នាវាមុជទឹកអាមេរិក USS Greeneville និងនាវាបណ្តុះបណ្តាលនេសាទជប៉ុនឈ្មោះ Ehime Maru បានប៉ះទង្គិចគ្នានៅក្នុងឧប្បត្តិហេតុ ដ៏ធំមួយដែលបានធ្វើឱ្យពលរដ្ឋជប៉ុន ៩ នាក់បានស្លាប់ រួមទាំងសិស្សវិទ្យាល័យ ៤នាក់។ មួយឆ្នាំបន្ទាប់ពីការប៉ះទង្គិចនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដើម្បីទូទាត់សំណងចំនួនប្រហែល ១១,៤លានដុល្លារ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
