រ៉ង់ហ្គូន៖ ភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូន កាលពីយប់មិញស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។
នៅថ្ងៃចន្ទនេះ បានកត់សម្គាល់រយៈពេលពីរសប្តាហ៍ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់មេដឹកនាំលោកស្រីអ៊ុងសានវស៊ូជី ក៏ដូចជាថ្ងៃផុតកំណត់នៃការឃុំឃាំង ដែលអនុម័តដោយតុលាការរបស់លោកស្រី សម្រាប់ការចោទប្រកាន់ជាផ្លូវការលើកដំបូងប្រឆាំងនឹងលោកស្រី បន្ទាប់ពីរដ្ឋប្រហារ។
យោធាបានប្រមូលផ្តុំគ្នា សម្រាប់គ្រប់គ្រងស្ថានភាពនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយថ្ងៃទៀតដែលអំពាវនាវឱ្យមានការដោះលែងលោក។ បាតុកម្មទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈមក។
វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដែលបង្ហាញពីរថយន្តយោធា ហើយក៏មានដឹកទាហាននៅតាមដងផ្លូវនៃទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេទី២ បន្ទាប់ពីទីក្រុងរ៉ង់ហ្គូន។
ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃអាទិត្យបានសរសេរការផ្តល់យោបល់ដល់ពលរដ្ឋអាមេរិកឱ្យ“ ជ្រកកោននៅនឹងកន្លែង” ក្នុងអំឡុងពេលនៃបម្រាមគោចរនៅចន្លោះម៉ោង ៨ព្រឹក ដល់ ៤ ល្ងាចដោយលើកយកសូចនាករនៃចលនាយោធា” ។
អ្នកផ្តល់សេវាទូរគមនាគមន៍ន័រវេស ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថាខ្លួនបានទទួលការណែនាំពីអាជ្ញាធរមីយ៉ាន់ម៉ាដើម្បីបិទការចូលប្រើអ៊ីនធឺណិតក្នុងរយៈពេលមួយរយៈ ហើយស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងអំពីលទ្ធភាពនៃការរំខានខាងទូរគមនាគមន៍ចន្លោះពីម៉ោង ១រំលងអាធ្រាត និង ៩ព្រឹក។
ឯកអគ្គរដ្ឋទូតអឺរ៉ុប និងសហរដ្ឋអាមេរិកប្រចាំនៅមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យកងកម្លាំងសន្តិសុខរបស់ប្រទេសនេះចៀសវាងការប្រើប្រាស់អំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករ។
លោកស្រីស៊ូជី ដែលកំពុងជាប់ឃុំក្នុងផ្ទះ នៅក្នុងរដ្ឋធានីណៃពិដោរ ត្រូវបានចោទប្រកាន់ថា បាននាំចូល និងប្រើប្រាស់ឧបករណ៍ទំនាក់ទំនងខុសច្បាប់។
យោធាបានធ្វើរដ្ឋប្រហារជាការឆ្លើយតបចំពោះភាពមិនប្រក្រតី ដែលបានចោទប្រកាន់នៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកាមុន ដែលឃើញថា គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី ទទួលបានជ័យជំនះមួយផ្សេងទៀតប្រឆាំងនឹងគណបក្សប្រឆាំង ដែលគាំទ្រដោយយោធា៕ដោយ ឈូក បូរ៉ា