Covid-19

ក្រសួងសុខាភិបាលអាមេរិក នឹងដាក់សម្ពាធទៅលើប្រេស៊ីល ដើម្បីកុំឱ្យប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី

បរទេស៖ អ្នកអភិវឌ្ឍន៍វ៉ាក់សាំងរុស្ស៊ី ប្រឆាំងនឹងមេរោគឆ្លង បានថ្កោលទោសចំពោះ សកម្មភាពរបស់អាជ្ញាធរអាមេរិក និងបានសង្កត់ធ្ងន់ថា ប្រទេសនានាគួរតែប្រយុទ្ធគ្នា ក្នុងនាមជារណសិរ្សរួបរួមមួយ ប្រឆាំងនឹងរោគរាតត្បាត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិ (HHS) របស់សហរដ្ឋអាមេរិក បានទទួលស្គាល់នៅក្នុង របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ខ្លួនបានប្រើ «ទំនាក់ទំនងការទូត» ដើម្បីបង្ខំឲ្យប្រទេសប្រេស៊ីលដែល ជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ទាក់ទងនឹងរោគរាតត្បាត ដើម្បីបដិសេធពីការអនុញ្ញាតិឱ្យ ប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ Sputnik V។

អាជ្ញាធរអាមេរិកបានដាក់ចេញ សកម្មភាពចំពោះតម្រូវការដើម្បីកាត់បន្ថយ កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីជំរុញ “ឥទ្ធិពល” របស់ខ្លួននៅក្នុងតំបន់ ដែលជាឯកសាររបស់ក្រសួងនេះ អះអាងថា នឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនិងសន្តិសុខរបស់សហរដ្ឋអាមេរិក។ របាយការណ៍មិនបានបញ្ជាក់លម្អិត ពីរបៀបដែលការអនុម័តរបស់ ប្រទេសប្រេស៊ីលលើវ៉ាក់សាំងបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ នឹងធ្វើឱ្យអន្តរាយដល់សន្តិសុខអាមេរិកនោះទេ។

សូមជម្រាបថា រហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីលបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងចំនួនពីរ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ គឺថ្នាំ AstraZeneca និងថ្នាំចិន Sinovac ។ វាត្រូវបានផ្តល់ការយល់ព្រមពេញលេញ សម្រាប់ការចាក់របស់អាមេរិក ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយ Pfizer Inc និង BioNTech SE ៕

ប្រែសម្រួលៈ ណៃ តុលា

To Top