បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសហូឡង់បានក្លាយទៅជា ប្រទេសចុងក្រោយគេមួយដែលបានសម្រេចចិត្ត ក្នុងការផ្អាកជាបណ្តោះអាសន្នក្នុង
ការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយសារការព្រួយបារម្ភអំពី ផលប៉ះពាល់ជាអវិជ្ជមានរបស់វ៉ាក់សាំងនៃ Oxfordមួយនេះ។
អង្គការសុខភាពពិភពលោក WHO និងភ្នាក់ងារឱសថរបស់អ៊ឺរ៉ុបឬ EMA ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ខ្លួនគឺមិនអាចរកឃើញភស្តុតាង ណាមួយដែលអាចនិយាយថា AstraZeneca
នឹងអាចធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកជំងឺ ឬបញ្ហាកំណកឈាមនោះទេ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីមានព័ត៌មាន អំពីបញ្ហានៃមនុស្សមួយចំនួន ក្រោយការចាក់វ៉ាក់សាំងនេះ ហើយនោះប្រទេសចំនួន៨មកហើយ ដែលបានប្រកាសក្នុងការ ផ្អាកប្រើប្រាស់វ៉ាក់សាំង
AstraZeneca ដែលក្នុងនោះក៏មានប្រទេសថៃផងដែរ។
មកដល់ពេលនេះវ៉ាក់សាំង AstraZeneca ត្រូវបានចាក់ជូនពលរដ្ឋ ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុប និងអង់គ្លេសចំនួន ១៧លាននាក់មកហើយ ប៉ុន្តែជាដំណឹងអាក្រក់ ខណៈដែលមនុស្សប្រមាណជា
៤០នាក់ ត្រូវបានរាយការណ៍ថា បានទទួលរងនូវបញ្ហាកំណកឈាម កាលពីសប្តាហ៍មុន ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
