ព័ត៌មានអន្តរជាតិ

ប្រេសិត សហភាពអឺរ៉ុប ព្រមព្រៀងគ្នា ដាក់ទណ្ឌកម្មចិនដំបូង ក្នុងរយៈពេល៣ទសវត្ស

បរទេស ៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានព្រមព្រៀងគ្នា ចុះបញ្ជីខ្មៅលើមន្ត្រីចិន ពីបទរំលោភបំពាន សិទ្ធិមនុស្ស ហើយនជាទណ្ឌកម្មដំបូង ប្រឆាំងទីក្រុងប៉េកាំង ចាប់តាំងពីមានទណ្ឌកម្មអាវុធសហភាពអឺរ៉ុប នៅក្នុងឆ្នាំ១៩៨៩ ក្រោយការបង្ក្រាប នៅទីលានធានអាមេន ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនានា បានអនុម័តបម្រាមធ្វើដំណើរ និងការបង្កកទ្រព្យ សម្បត្តិលើលើបុគ្គល៤រូប និងអង្គភាពចិនមួយ ប៉ុន្តែមិនទាន់ប្រាប់ឈ្មោះ ជាសាធារណៈនោះទេ រហូតដល់រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបអនុម័តជាផ្លូវការ នៅថ្ងៃទី២២ ខែមីនា ជាផ្នែកនៃបញ្ជីទណ្ឌកម្ម ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សថ្មី ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីការទូត សហភាពអឺរ៉ុប មួយបាននិយាយប្រាប់ថា “វិធានការកាន់តែតឹងរឹងប្រឆាំង នឹងការរំលោភបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរ ត្រូវបានអនុម័ត”។

គួរបញ្ជាក់ថា មន្ត្រីការទូតសហភាពអឺរ៉ុបនានា បាននិយាយប្រាប់ថា មន្ត្រីចិនត្រូវបានគេចោទប្រកាន់ ពីបទរំលោភ សិទ្ធិមនុស្សលើជនជាតិ ភាគតិចមូស្លីម Uighur ក្នុងប្រទេសចិន ហើយពួកគេប្រាប់ថា ទណ្ឌកម្មនោះបានឆ្លុះបញ្ចាំងឲ្យឃើញ នូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លានៅអឺរ៉ុប សហរដ្ឋអាមេរិកនិងកាណាដា ស្តីពីជនជាតិភាគតិច Uighurs ៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top