បរទេស៖សារព័ត៌មានបរទេស ចេញផ្សាយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាក្រុមហ៊ុន របស់កូរ៉េខាងត្បុង Huons Global Co Ltd បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការផលិតវ៉ាក់សាំង របស់រុស្សី ចំនួន១០០លានដូស ក្នុងមួយខែ។
ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងពេលដែលប្រទេសរុស្សី បានអះអាង ថានិងកំពុងតែស្វែងរក លទ្ធភាពក្នុង ការបង្កើនផលិតកម្មផលិតវ៉ាក់សាំង មួយនេះ ឲ្យស្របទៅនឹងតំរូវការ ដ៏ច្រើនរបស់ពិភពលោក នៅពេលបច្ចុប្បន្ននេះ។

កិច្ចព្រមព្រៀង ក្នុងការផលិត Sputnik V នេះត្រូវបានគេដឹងដែរថា នឹងត្រូវប្រើប្រាស់ ក្នុងការនាំចេញ ទៅទីផ្សារខាង ក្រៅជាជាងការប្រើប្រាស់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាក៏ត្រូវបានគេមើលដែរថា ជាក្រុមហ៊ុនទី២ របស់កូរ៉េផងដែរដែល បានទទួលបាន កិច្ចព្រមព្រៀងនេះ។
ក្រោយការប្រកាសភ្លាម ភាគហ៊ុនរបស់ ក្រុមហ៊ុន Huons បានឡើងទៅដល់២៩,៨ភាគរយ គិតត្រឹមថ្ងៃសុក្រ ម្សិលមិញគឺជាអត្រាខ្ពស់បំផុតមិន ធ្លាប់មានរបស់ក្រុមហ៊ុន ចាប់តាំងតែពីខែកញ្ញាឆ្នាំ២០១៨មក៕
ប្រែសម្រួល៖ស៊ុនលី
