បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹក ថ្ងៃអង្គារនេះថា ប្រទេសថៃបានកត់ត្រាអ្នកស្លាប់ចំនួន ៣៨ នាក់ ដោយសារតែជំងឺកូវីដ-១៩ ហើយក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ២៣០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនឆ្លងថ្ងៃនេះគឺទាបជាងចំនួនករណីថ្មី ៥.៤៨៥ ករណីដែលបានរកឃើញកាលពីថ្ងៃច័ន្ទ ។
អ្នកឆ្លងថ្មីចំនួន ២ ១៥៣ នាក់ គឺត្រូវបានរកឃើញក្នុងចំណោមសាធារណជនទូទៅ ដែលតិចជាងការរកឃើញ ៣ ៥៣២ កាលពីថ្ងៃច័ន្ទ។ ក្នុងរយៈពេល ២៤ ម៉ោងមុន អ្នកជំងឺកូវីដ-19 ចំនួន ៣ ៣៩០ នាក់បានជាសះស្បើយហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។
ចំនួនអ្នកស្លាប់នៅក្នុងរលក Covid-19 ទីបី បានកើនឡើងដល់ ៩៧៥ ហើយចំនួនអ្នកស្លាប់សរុបចាប់តាំងពីឆ្នាំមុនបានកើនឡើងដល់ ១.០៦៩ នាក់។ កាលពីថ្ងៃច័ន្ទអ្នកជំងឺកូវីដ-19 ចំនួន ៤៩ ២១៨ នាក់ បានស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងនោះមាន ១ ២៣៦ នាក់ ស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរ និង អ្នកជំងឺ ៣៧៨ នាក់ គឺកំពុងពឹងផ្អែកលើបំពង់ខ្យល់អ៊ុកស៊ីសែន៕ប្រែសម្រួលៈ ណៃ តុលា