ម៉ានីល៖ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ករណីឆ្លងជំងឺរាតត្បាតក្នុងតំបន់អាស៊ីអាគ្នេយ៍ កើនឡើងគួរឲ្យកត់សម្គាល់ ដោយរាប់ត្រឹមតែ ៤ប្រទេសប៉ុណ្ណោះ ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២៤០០០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
១. ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧,២២៨ ករណី នាំឱ្យចំនួនករណីឆ្លងសរុប នៅប្រទេសអាស៊ីអាគ្នេយ៍កើនដល់ ១,២៦៩,៤៧៨ នាក់ និងចំនួនអ្នកស្លាប់បានកើនឡើងដល់ ២១,៨៩៨ នាក់ បន្ទាប់ពីអ្នកជំងឺ ១៦៦ នាក់បានស្លាប់បន្ថែមទៀត។

២. ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦។២៤១ករណី ផ្សេងទៀត ដែលនាំមកនូវចំនួន ឆ្លងសរុបកើនឡើងដល់ទៅ ៦១៦,៨១៥ករណី ។
៣. ឥណ្ឌូនេស៊ី៖ ក្រសួងសុខាភិបាលបានឲ្យដឹងថាករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥,៨៣២ករណី ក្នុងរយៈពេលមួយថ្ងៃ ដោយសរុបកើនឡើងដល់ ១,៨៥៦,០៣៨ករណគ ដោយចំនួនអ្នកស្លាប់បានកើនឡើង ១៦៣ សរុបកើនឡើងដល់ ៥១,៦១២ នាក់។
៤. ថៃ៖ ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជមងឺកូវីដ-១៩ ចំនួន ៤៦៧១ ករណី ដែលបានកើតឡើងនៅក្នុងប្រទេសថៃ និងមានអ្នកស្លាប់ចំនួន ២៣ នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ-១៩។
នោះបានបង្កើនចំនួនករណីសរុប ដែលបានបញ្ជាក់កើនឡើងដល់ ១៧៧,៤៦៧ករណី ដែល ៨៣ ភាគរយត្រូវបានបញ្ជាក់ក្នុងកំឡុងពេល ២ ខែចុងក្រោយនេះ នៅក្នុងរលកនៃការរាតត្បាត ចុងក្រោយនៃជំងឺកូវីដ-១៩ ។
ដោយ ឈូក បូរ៉ា
