ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៩,៨៦៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជា ការកើនឡើងខ្ពស់បំផុតនៃ ការឆ្លងមេរោគប្រចាំថ្ងៃ ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ។
ក្រសួងបានរាយការណ៍ថា ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបកើនឡើងដល់ ១,៩១១,៣៥៨ នាក់ហើយចំនួនអ្នកស្លាប់ថ្មី បានបន្ថែមដោយចំនួន ១៤៩ នាក់ សរុបកើនឡើងដល់ ៥២,៨៧៩ នាក់។
អ្នកជំងឺចំនួន ៤,៦៥៥នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយ ដោយនាំយកចំនួនសរុបនៃការជាសះស្បើយ ពីរោគរាតត្បាតកើនឡើងដល់ ១,៧៤៥,០៩១ នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ជាក់ស្តែងក្នុងរយៈពេល ២៤ម៉ោងកន្លងមក ទីក្រុងហ្សាកាតា បានកត់ត្រាករណីថ្មី ដែលត្រូវបានបញ្ជាក់ចំនួន ២,៧៦៩ ករណី នៅកោះជ្វាកណ្តាល ២,៥៧៩ករណី កោះជ្វាខាងលិច ១,២៤២ករណី យ៉កយ៉ាកាតា ៤៦៦ករណី និងចាវ៉ាខាងកើត ៤១៨ករណី។
វីរុសនេះបានរាលដាលដល់ខេត្តទាំង ៣៤ របស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្ដែមិនមានករណីថ្មីណាមួយ ត្រូវបានគេរកឃើញនៅខេត្ត Sulawesi ភាគខាងលិចរបស់ប្រទេសនោះទេ បើទោះជាប្រទេសនេះ ជាប្រទេសដែលរងគ្រោះ ខ្លាំងជាងគេបំផុតក្នុងតំបន់អាស៊ី ៕
ដោយ ឈូក បូរ៉ា