កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពចម្រុះបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមសកម្មប្រយុទ្ធតាលីបង់ជាង១២០នាក់ ត្រូវបានសម្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលកងកម្លាំងសន្តិសុខរដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានបន្តប៉ះទង្គិចគ្នា នៅក្នុងតំបន់ជនបទ ដើម្បីទប់ស្កាត់ក្រុមសកម្មប្រយុទ្ធដែលចូលមកវាយលុក ។
លោក Esmatullah Muradi អ្នកនាំពាក្យមកពីរដ្ឋបាលខេត្ត បានប្រាប់ដល់ស៊ិនហួថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលដែលកងកម្លាំងសន្តិសុខ “វាយឆ្មក់នៅតំបន់ជាយក្រុង Kunduz ដែលជារដ្ឋធានីស្ថិតនៅភាគខាងជើងខេត្ត Kunduz ។
ក្រុមសកម្មប្រយុទ្ធបានព្យាយាមវាយមកលើកងកម្លាំងសន្តិសុខនៅក្នុងតំបន់ ។
ទន្ទឹមនឹងនេះដែរ យោធាសហរដ្ឋអាមេរិក និងអង្គការ NATO បានចាកចេញពីប្រទេសនេះ អំពើហិង្សានៅក្នុងប្រទេសបានកើនឡើង ។
លោក Abdul Khalil Asir មកពីស្នងការខេត្ត បានប្រាប់ដល់ស៊ិនហួថា ខេត្តនៅជាប់នេះដែរ គឺខេត្ត Takhar ដែលជាកន្លែងមេដឹកនំាតាលីបង់ម្នាក់ Ahmadullah ប្រចាំខេត្ត Takhar កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងសន្តិសុខនៅតំបន់ជាយនៃស្រុក Farkhar ៕
្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា