Covid-19

ថៃ កំពុងធ្លាក់ក្នុងវិបត្ដិ ជំងឺរាតត្បាត ដោយមានករណី ឆ្លងប្រចាំថ្ងៃជាង ១៤០០០ករណី

បាងកក៖ ប្រទេសថៃ បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៤,១៥០ករណី ដោយថយចុះពីកំណត់ត្រាថ្មីចំនួន ១៥,៣៧៦ នៅក្នុងថ្ងៃមុន ហើយបច្ចុប្បន្ន ថៃ ហាក់ដូចជាកំពុងធ្លាក់ ក្នុងវិបត្ដិជំងឺរាតត្បាតធ្ងន់ធ្ងរ ដោយមន្ទីរពេទ្យពោរពេញ ទៅដោយអ្នកជំងឺ។

ការឆ្លងថ្មីបានសម្គាល់ថ្ងៃទី១១ ជាប់គ្នាដោយមានករណីឆ្លងលើសពី ១០,០០០ ករណី ដែលចំនួនសរុបនៃ អ្នកឆ្លងជំងឺបានកើនឡើងដល់ ៥២៦,៨២៨ នេះបើយោងតាមមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩ ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា មានអ្នកស្លាប់ចំនួន ១១៨ នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារ ដែលនាំឱ្យមានអ្នកស្លាប់សរុប របស់ថៃកើនឡើងដល់ ៤,២៦៤ នាក់។

ការឆ្លង និងការស្លាប់កើនឡើង ដែលដាក់សម្ពាធយ៉ាងខ្លាំង ទៅលើប្រព័ន្ធវេជ្ជសាស្ត្រ របស់ប្រទេសថៃ។ កាលពីថ្ងៃអង្គារ អ្នកជំងឺចំនួន ១៧១,៩២១ នាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ដែលក្នុងនោះមាន ៤,២៨៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ដើម្បីដោះស្រាយបញ្ហាប្រឈមអាជ្ញាធរថៃ បានបង្កើតមន្ទីរពេទ្យថ្មីៗ នៅតាមតំបន់ ដែលមានហានិភ័យខ្ពស់និង ដាក់ការធ្វើច័តាឡីស័កនៅផ្ទះ នៅលើអ្នកដែលឆ្លងរោគ ដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា។

វិធានការរឹតត្បិតកាន់តែតឹងរ៉ឹង រួមទាំងបម្រាមគោចរពេលយប់ និងការធ្វើដំណើរត្រូវបាន អនុវត្តចាប់តាំងពីខែកក្កដា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការរីករាលដាល នៃមេរោគនេះ ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top