ព័ត៌មានអន្តរជាតិ

ប្រជាជនចិន រាប់លាននាក់ ត្រូវបានគេបង្ខាំងនៅក្នុងផ្ទះ ក្នុងពេលដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងវីរុស Delta

បរទេស ៖ មនុស្សរាប់លាននាក់ត្រូវបានគេបង្ខាំង នៅក្នុងផ្ទះ នៅក្នុងប្រទេសចិន កាលពីថ្ងៃច័ន្ទ ខណៈប្រទេសនេះ ព្យាយាមទប់ស្កាត់ការផ្ទុះឡើង នៃមេរោគឆ្លងធំបំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនខែ ដោយមានការធ្វើតេស្ត យ៉ាងច្រើន និងទប់ស្កាត់ការធ្វើដំណើរ ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បាន ឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃច័ន្ទ បានរាយការណ៍ពីករណីឆ្លងវីរុស កូរ៉ូណាថ្មីក្នុងស្រុក ចំនួន ៥៥ ករណី ខណៈការផ្ទុះឡើង នៃការរីករាលដាលយ៉ាងលឿន របស់វីរុសប្រភេទ ដែលតា បានរាលដាល ទៅដល់ទីក្រុងជាង ២០ និងខេត្តជាច្រើនទៀត ។

រដ្ឋាភិបាលប្រចាំតំបន់ នៅក្នុងទីក្រុងធំ ៗ រួមទាំង ទីក្រុងប៉េកាំង ឥឡូវនេះបានធ្វើតេស្តិ៍ រកវីរុសទៅលើប្រជាជន រាប់លាននាក់ ខណៈដែលបានបិទទ្វារ បរិវេណលំនៅដ្ឋាន និងទំនាក់ទំនង ជិតស្និទ្ធ គឺត្រូវបានដាក់ឲ្យនៅដាច់ពីគេ។

ទីក្រុង Zhuzhou ភាគកណ្តាល ក្នុងខេត្តហ៊ូណាន កាលពីថ្ងៃច័ន្ទ បានបញ្ជាឱ្យប្រជាជនជាង ១,២ លាននាក់ ស្នាក់នៅផ្ទះក្រោមការបិទខ្ទប់ យ៉ាងតឹងរឹងក្នុងរយៈពេលបីថ្ងៃ ខាងមុខ នៅពេលដែលវាចាប់ផ្តើមយុទ្ធនាការ ធ្វើតេស្តនិងចាក់វ៉ាក់សាំង ទូទាំងទីក្រុង។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍ផ្លូវការមួយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top