ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង អង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៣៧.០០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា តួលេខផ្លូវការប្រកាសកាលពីថ្ងៃ សៅរ៍ថា មានពលរដ្ឋផ្សេងទៀត ចំនួន៣៧.៥៧៨នាក់ នៅអង់គ្លេស បានធ្វើតេស្តរកឃើញថា មានវិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកឆ្លង វីរុសកូរ៉ូណាសរុប នៅក្នុងប្រទេសកើនឡើង ដល់៦.៩៤១.៦១១នាក់ ។

ប្រទេសនេះក៏បានរាយការណ៍ថា មានអ្នកស្លាប់ផ្សេងទៀតចំនួន១២០នាក់ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ។ សរុបចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះកើនឡើង ដល់១៣៣.១៦១នាក់ ។ តួលេខទាំងនេះ រាប់ បញ្ចូលទាំងការស្លាប់របស់ពលរដ្ឋ នៅក្នុងអំឡុងពេល២៨ថ្ងៃ នៃការរកឃើញតេស្តវិជ្ជមាន លើកដំបូងរបស់ពួកគេ ។

ទិន្នន័យចុងក្រោយបានមក ខណៈដែលអង្គភាពផ្តល់យោបល់វ៉ាក់សាំង របស់ចក្រភពអង់គ្លេស ដែលបានប្រកាសថា វ៉ាក់សាំងការពារបង្កដោយវីរុសកូរ៉ូណា សម្រាប់កុមារដែលមានសុខភាពល្អ អាយុចន្លោះពី១២ និង១៥ឆ្នាំ មិនគប្បីផ្តល់អនុសាសន៍នោះទេ ។

គណៈកម្មាធិការចម្រុះ ទទួលបន្ទុកកិច្ចការវ៉ាក់សាំង និងផ្តល់ភាពសុំានឹងជំងឺ ហៅកាត់ថា (JCVI) បានផ្តល់ការវាយតម្លៃ ដែបានឲ្យដឹងថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ មិនគប្បីផ្តល់អនុសាសន៍ដល់ក្រុម មានអាយុប៉ុណ្នឹងនោះទេ ដោយផ្អែក លើសុខភាពតែមួយមុខនោះទេ ប៉ុន្តែ អង្គភាពបានផ្តល់ប្រឹក្សារដ្ឋាភិបាល ដើម្បីស្វែងរក “បញ្ហាទូលាយ”  ក្នុងនោះរាប់ទាំងផល ប៉ះពាល់របស់វីរុស នៅតាមសាលារៀន ។

យោងតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយថា ការសម្រេចចិត្តលើកុមារដែលមានសុខភាពល្អ ត្រូវផ្អែកលើបញ្ហាមួយចំនួន ដែលកម្រនឹងកើតមានឡើងណាស់ពីប្រសិទ្ធិភាពនៃវ៉ាក់សាំង Pfizer ដែលបង្កឲ្យបេះដូងរីកធំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top