ព័ត៌មានអន្តរជាតិ

ឥណ្ឌា រឹបអូសសារធាតុញៀន ជាច្រើនតោន របស់អាហ្គានីស្ថាន តម្លៃជិត៣ ពាន់លានដុល្លារ

បរទេស ៖ មន្ត្រីរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារម្សិលមិញ នេះបានប្រកាសថា បានចាប់រឹបអូស បាននូវសារជាតិញៀនចំនួនជាង៣តោន ដែលមានប្រភពមក ពីប្រទេសអាហ្គានីស្ថាន ដែលមានតម្លៃប្រមាណ ទៅដល់២០០ពាន់លានរូពីឬ២,៧២ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា ប្រទេសអាហ្គានីស្ថាន គឺជាប្រទេសនាំមុខគេ ក្នុងការនាំចេញសារធាតុញៀនធំបំផុត លើលោកប៉ុន្តែចាប់តាំង តែពីត្រូវបានក្រុមតាលីបង់ចូលគ្រប់គ្រង អំណាចមករដ្ឋាភិបាល របស់ក្រុមនេះបានប្រកាសហាមប្រាម នូវរាល់ជំនូញថ្នាំញៀន ទាំងអស់ ប៉ុន្តែមិនបញ្ជាក់ដោយ
វិធីណានោះឡើយ ។

ក្នុងប្រតិបត្តិការនេះផងដែរ ឥណ្ឌាក៏បានចាប់ខ្លួនបាន២នាក់ផងដែរ ដែលមានទំនាក់ទំនងជាមួយ នឹងសកម្មភាពហើយការ ស៊ើបអង្កេតនឹងកំពុងបន្តធ្វើឡើង នៅឡើយ ។

ទូកុងទីន័រមួយ ដែលត្រូវបានគេចាប់ឃាត់និង ពិនិត្យមើលឃើញទោះបីជាបានបញ្ជាក់ថា ជាទូដែលស្តុកទុកនូវផលិតផលថ្ម ពីប្រទសអាហ្គានីស្ថានក្តីហើយតាមផែនការវានឹង គ្រោងធ្វើដំណើរទៅចេញពីផែ Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ទៅកាន់ផែន Gujarat Mundra ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top