ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បារាំង លោក Macron ជួបពិភាក្សា ជាមួយនឹងមេដឹកនាំ ឥណ្ឌា

បរទេស ៖ ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារម្សិលមិញនេះ បានជួបសន្ទនាគ្នា ជាមួយនឹងនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendi Modi អំពីបញ្ហា នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

កិច្ចសន្ទនាគ្នានេះ ត្រូវបានធ្វើឡើងក្នុងពេល ដែលបារាំងកំពុងមានបញ្ហាជាមួយ នឹងអាមេរិកនិងអូស្ត្រាលី ដោយសារកុងត្រា ដែលមានតម្លៃរហូត ទៅដល់៤០ ពាន់លានដុល្លារ ក្នុងការបញ្ជាទិញនាវាមុជទឹកបារាំង ត្រូវបានលប់ចោលទៅវិញ ពីសំណាក់អូស្ត្រាលី តែបែរជាបានបញ្ជាទិញនាវាមុជទឹក របស់អាមេរិកទៅវិញ ។

មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការ សន្ទនាគ្នា តាមរយៈទូរស័ព្ទហើយក្នុងអំឡុងពេលនោះផងដែរ ក៏បានធ្វើឡើងពីបញ្ហា នៃប្រទេសអាហ្គានីស្ថានផងដែរ។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុនបារាំង បានធ្វើការកោះហៅរដ្ឋទូត របស់ខ្លួនទាំងនៅអាមេរិក និងអូស្ត្រាលី បន្ទាប់ពីអុស្ត្រាលីបានបញ្ជាក់ថា នឹងលប់ចោលកុងត្រា ជាមួយនឹង បារាំងក្នុងការសាងសង់នាវាមុជទឹក តែបែរជាបានចុះកុងត្រា ទិញនាវាមុជទឹក របស់អាមេរិកចំនួន៨គ្រឿង ជំនួសវិញភ្លាមៗ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top