ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនក្រូអាតក្នុងកម្មវិធី លើកលែងទិដ្ឋាការ

បរទេស៖រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ចូលប្រទេសក្រូអាតក្នុងកម្មវិធីលើកលែងទិដ្ឋាការ ដោយអនុញ្ញាតពលរដ្ឋប្រទេសនេះ ឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក បានរហូតដល់ទៅ៩០ថ្ងៃ ដោយមិនចាំបាច់មានឯកសារធ្វើដំណើរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិក បាននិយាយប្រាប់ថា ចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូទៅ ប្រព័ន្ធអេឡិកត្រូនិក សម្រាប់ការអនុញ្ញាតការធ្វើដំណើរ នឹងត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីអនុញ្ញាតឲ្យប្រជាជនក្រូអាតចូលទៅក្នុងសហរដ្ឋអាមេរិក សម្រាប់ជំនួញឬក៏ការធ្វើដំណើរកំសាន្ត បានរហូតដល់ទៅ៣ខែ។

ក្រសួងសន្តិសុខផ្ទៃប្រទេសអាមេរិកបាននិយាយដច្នេះថា “ការកំណត់ឲ្យប្រទេសក្រូអាតចូលរួមក្នុងកម្មវិធី VWP នេះ គឺជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅពង្រឹងសហប្រតិបត្តការសេដ្ឋកិច្ចនិងសន្តិសុខយូរអង្វែង រវាងសហរដ្ឋអាមេរិកនិងក្រូអាត”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសក្រូអាត គឺជាប្រទេសទី៤០ ដែលត្រូវបានកំណត់ក្រោមកម្មវិធីនោះ៕ប្រែសម្រួល៖ប៉ាង កុង


To Top