តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ បានរាយការណ៍ពី ករណីថ្មីចំនួន៩.៨៩៧ករណីថ្មីនៃជំងឺកូវីដ-១៩ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់៥.៦៨៣.៩៨០នាក់ ។
ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់បានឲ្យដឹងថា ជំងឺរាតត្បាតនេះបានឆក់យកជីវិតមនុស្សចំនួន១៨៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
មនុស្សសរុបចំនួន៥.១៨៦.០៩៦នាក់បានជាសះស្បើយពីជំងឺនេះ ឬត្រូវបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៥.៤៥១នាក់នៅតែស្ថិតក្នុងបន្ទប់ថែទាំបន្ទាន់ ។
គិតត្រឹមថ្ងៃសុក្រនេះ ជនជាតិអ៊ីរ៉ង់ចំនួន៤៣.៩៥៣.១០៦នាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកដំបូង ហើយចំនួន១៨.២៣០.០៦៤នាក់បានចាក់ថ្នាំ២លើក ។
របាយការណ៍បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះការធ្វើតេស្តចំនួន ៣៣.០៣៩.២៥៤នាក់ ត្រូវបានអនុវត្តនៅទូទាំងប្រទេស ។
ប្រទេសអ៊ីរ៉ង់បានរាយការណ៍ពីករណីដំបូងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២០៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

