Covid-19

ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ រៀបចំផែនការព្រឹត្តិការណ៍ធំៗចំនួន ៥ ក្រោយបើកប្រទេសឡើងវិញ សម្រាប់ភ្ញៀវទេសចរ ដែលទទួលថ្នាំបង្ការពេញលេញ

បរទេស៖ សាលាក្រុងប៉ាតាយ៉ា ប្រទេសថៃ បានរៀបចំផែនការព្រឹត្តិការណ៍ធំ ៗ ចំនួន ៥ ដើម្បីជំរុញវិស័យទេសចរណ៍ បន្ទាប់ពីភ្ញៀវទេសចរដែល ទទួលថ្នាំបង្ការពេញលេញមក ពីប្រទេសដែលមានហានិភ័យទាប ចាប់ផ្តើមចូលមកក្នុង ព្រះរាជាណាចក្រមួយនេះ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អភិបាលក្រុងប៉ាតាយ៉ាលោក Sonthaya Khunplome កាលពីថ្ងៃអង្គារថា ការបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវដែលបាន ចាក់វ៉ាកសាំងពេញលេញ ដោយមិនមានការធ្វើចត្តាឡីស័ក នឹងធ្វើឱ្យវិស័យទេសចរណ៍ មានភាពរស់រវើកឡើងវិញ ជាពិសេសនៅក្នុងទីក្រុងឆ្នេរសមុទ្រនេះ ដែលការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះ។

នៅក្នុងការផ្សាយ តាមកញ្ចក់ទូរទស្សន៍មួយ នៅយប់ថ្ងៃច័ន្ទ នាយករដ្ឋមន្រ្តីលោកឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា បាននិយាយថា លោកនឹងជំរុញឱ្យមានការបើកចំហរ ប្រទេសដើម្បីទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងការពារ ពេញលេញមកពីប្រទេសយ៉ាងតិច ១០ ប្រទេសនៅថ្ងៃទី១ ខែវិច្ឆិកា ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top