ព័ត៌មានអន្តរជាតិ

ប៉ាគិស្ថាន ផ្អាករាល់ជើងហោះហើរ ជាមួយនឹងអាហ្គានីស្ថាន សាជាថ្មី

បរទេស ៖ ក្រុមហ៊ុនអាកាសចរប៉ាគីស្ថាន អន្តរជាតិ PIA (Pakistan International Airlines) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការប្រកាស ហើយថា នឹងផ្អាករាល់ជើងហោះហើរ ទៅកាន់ទីក្រុងកាប៊ុល ដោយអះអាងថាជើងហោះហើរ ភាគច្រើនត្រូវបានរំខាន ដោយក្រុមតាលីបង់។

ការផ្អាកនេះផងដែរ ក៏ត្រូវបានគេមើលឃើញដែរថា បានធ្វើឡើង នៅបន្ទាប់ពីក្រុមតាលីបង់ បានធ្វើការបញ្ជាទៅដល់ក្រុមហ៊ុន អាកាសចរប៉ាគីស្ថានមួយនេះ ដែលជាក្រុមហ៊ុនហោះហើរ កម្រិតអន្តរជាតិ តែមួយគត់នៅអាហ្គានីស្ថាន បច្ចុប្បន្នឲ្យធ្វើការបញ្ចុះតម្លៃសំបុត្រ មកត្រឹមកម្រិត ដែលខ្លួនធ្លាប់បានផ្តល់ឲ្យ កាលពីគ្រាមានវត្តមានគាំទ្រ រដ្ឋាភិបាលអាហ្គានីស្ថាន ពីក្រោយដោយក្រុមរដ្ឋាភិបាល លោកខាងលិចនោះ ។

កាលពីមុននេះបន្តិចតាលីបង់ ក៏ធ្លាប់បានចេញការព្រមាន ទៅកាន់ PIA និងក្រុមហ៊ុនអាកាសចរអាហ្គានីស្ថាន Kam Air ថាដំណើរការហោះហើរ របស់ពួកគេនឹងស្ថិតនៅក្នុង ហនិភ័យឬបិទចោលប្រសិន បើពួកគេមិនព្រមបញ្ចុះតម្លៃ ឲ្យទាប់ដូចកាលពីគ្រាមុន ពេលខ្លួនចូលមកកាន់ កាប់ទេនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top