ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ បែកល្បឿនលឿន B-1B របស់អាមេរិក ២គ្រឿង ត្រូវយន្តហោះចម្បាំងរុស្ស៊ី ២គ្រឿង បណ្តេញចេញពីសមុទ្រខ្មៅ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃពុធថា យន្តហោះចម្បាំង SU-30 ចំនួន ២ គ្រឿង បានហោះអមដំណើរយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-1B ចំនួន ២ គ្រឿង នៅលើសមុទ្រខ្មៅ ដើម្បីការពារមិនឱ្យយន្តហោះអាមេរិក រំលោភចូលព្រំដែនប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ីថា « នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១ ឧបករណ៍ត្រួតពិនិត្យដែនអាកាសរុស្ស៊ីបានរកឃើញគោលដៅអាកាសដែលចូលមកជិតព្រំដែនរដ្ឋរបស់សហព័ន្ធរុស្ស៊ីលើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ។ ដើម្បីកំណត់អត្តសញ្ញាណគោលដៅអាកាស និងការពារការរំលោភព្រំដែនរដ្ឋរុស្ស៊ី គឺយន្តហោះចម្បាំង Su-30 ចំនួនពីរគ្រឿង មកពីអាកាសចរណ៍នៃកងនាវាចរសមុទ្រខ្មៅ បានហោះបណ្តេញគោលដៅនោះ»។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍ គោលដៅអាកាសត្រូវបានកំណត់ថាជាយន្តហោះទម្លាក់គ្រាប់បែកធុន B-1B ល្បឿនលឿនរបស់កងទ័ពអាកាសអាមេរិកចំនួន ២ គ្រឿង អមដោយយន្តហោះដឹកប្រេងធុន KC-135 ចំនួន ២ គ្រឿង។ យន្តហោះរុស្ស៊ីបាននាំយន្តហោះ ទាំងនោះឆ្លងកាត់សមុទ្រខ្មៅ។

ក្រសួងបានបន្ថែមថា “ បន្ទាប់ពីយន្តហោះយោធាបរទេសបានងាកចេញពីព្រំដែនរដ្ឋនៃសហព័ន្ធរុស្ស៊ី ក្រុមអ្នកប្រយុទ្ធរុស្ស៊ីបានវិលត្រឡប់មកមូលដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព” ៕ប្រែសម្រួលៈ ណៃ តុលា

To Top
×