ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៣.៦០០នាក់

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦៣៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះរាប់ទាំង៣.៦១៨នាក់ ដែលជាអ្នកឆ្លងជំងឺក្នុងស្រុក និង១៨នាក់ជាអ្នកនាំចូលពីខាងក្រៅ ។

ភាគច្រើន នៃករណីសហគមន៍ ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង ក្នុងនោះរាប់បញ្ចូលទាំង ១.២៥៥នាក់ នៅក្នុងក្រុង ហូជីមិញ ហើយចំនួន៤៨៣នាក់ នៅខេត្ត Binh Duong និងចំនួន៣៩០នាក់ នៅខេត្ត Dong Nai ។

ករណីថ្មីនេះដែរនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសនេះកើនឡើងដល់៨៧៧.៥៣៧នាក់ ជាមួយគ្នានេះដែរ ចំនួន២១.៤៨៧នាក់ ។ ក្រសួងបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា នៅទូទំាងប្រទេស មានអ្នកជំងឺកូវីដ-១៩ចំនួន៧៩៨.១២៤នាក់ ដែលបានជាសះ ស្បើយពីជំងឺ កើនឡើង១.៥៤១នាក់កាលពីថ្ងៃពុធ ទន្ទឹមនឹងនេះដែរ វ៉ាក់សាំងកូវីដ-១៩ចំនួន៦៨,៨លានដូស ត្រូវបានចាក់ ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាម បានចុះបញ្ជីសរុបនៃអ្នកឆ្លងជំងឺ ក្នុងស្រុកចំនួន៨៧២.៨១១នាក់ ចាប់តាំងពីរលកឆ្លងថ្មីៗ នៅចុងខែមេសាកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×