ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហួធី សរុប៣៨នាក់ ត្រូវបានសម្លាប់ នៅក្នុងពេលប្រយុទ្ធគ្នា ជាមួយយោធាយេមែន

សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា ប្រភពពីយោធារដ្ឋាភិបាលមួយរូប បានលើកឡើងថា សរុបមានក្រុមឧទ្ទាម ហួធី ចំនួន៣៨នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពេល ប្រយុទ្ធគ្នា ជាមួយយោធាយេមែន នៅខេត្ត Marib ភាគកណ្តាលប្រទេស ។

ប្រភពពីសមរភូមិមុខ បានប្រាប់ដល់ស៊ិនហួ ដោយសុំមិនបញ្ចេញអត្តសញ្ញាណថា “កងកម្លាំងយោធាបានសម្លាប់ ក្រុមឧទ្ទាមហួធី អស់៣៨នាក់ នៅសមរភូមិមុខ Al-Kasarah នៅភាគពាយព្យខេត្ត Marib និងបំផ្លាញរថយន្ត ដឹកសព្វាវុធចំនួន៩គ្រឿង នៅព្រឹកនេះ”។

គាត់បានឲ្យដឹងទៀតថា “យោធាចំនួន១០នាក់បានរងរបួសនៅក្នុងពេលប្រយុទ្ធគ្នាអស់ប្រមាណ៧ម៉ោង”។

ក្រុមសកម្មប្រយុទ្ធហួធី ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នងបានបើកការប្រយុទ្ធនៅក្នុងខែកុម្ភៈ នៅក្នុងខេត្ត Marib ដែលប៉ុនប៉ង គ្រប់គ្រងខេត្តសម្បូរប្រេង ហើយតំបន់ភាគខាងជើង ជាកន្លែងឈរជើងរបស់រដ្ឋាភិបាល ដែលមានអារ៉ាប៊ី សាអូឌីតនៅពីក្រោយខ្នង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top