ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ចិន៖ អាមេរិក មិនមែនជា លទ្ធិប្រជាធិបតេយ្យពិតទេ

បរទេស៖ ក្រោយមួយថ្ងៃ បន្ទាប់ពីបក្សកុម្មុយនិស្តចិន លើកដម្កើងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ជាបុគ្គលឆ្នើមក្នុងប្រវតិ្តសាស្ត្រនោះ មន្ត្រីជាន់ខ្ពស់ចិនមួយរូប ក្នុងបក្ស បានធ្វើការរិះគន់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច នៅថ្ងៃសុក្រម្សិលមិញនេះ និងបាននិយាយថា ប្រទេសទាំងនោះ គ្មានពាក់ព័ន្ធនឹង លទ្ធិប្រជាធិបតេយ្យទាល់តែសោះ។ 

តាមសេចក្តីរាយការណ៍ លោក Jiang Jianqua ជាប្រធានស្រាវជ្រាវគោលនយោបាយ បក្សកុម្មុយនិស្តចិន បានធ្វើការថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែតជាន់ខ្ពស់មួយ ដើម្បីពិភាក្សាពីកិច្ចប្រជុំពេញអង្គ របស់គណៈកម្មការកណ្ដាលកុម្មុយនិស្ត ដែលបានចប់កាលពីថ្ងៃព្រហស្បតិ៍។ 

ការថ្កោលទោសរិះគន់ របស់លោក គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រោះវាជាការរិះគន់ជាសាធារណៈដ៏កម្រមានពីបក្សកាន់អំណាចចិន ចំពោះសហរដ្ឋអាមេរិក។ 

លោក Jiang Jianqua បានរិះគន់គំនិតដែលថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត កំពុងតែលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងបាននិយាយថា ប្រព័ន្ធរបស់សហរដ្ឋអាមេរិក គឺបោះពួយទៅរកទ្រព្យសម្បត្តិ។ 

លោកបន្តថា លទ្ធិប្រជាធិបតេយ្យ គឺមិនមែនជាប៉ាតង់របស់លោកខាងលិច ហើយក៏មិនអាចកំណត់និយមន័យដោយលោកខាងលិចដែរ។ លទ្ធិប្រជាធិបតេយ្យ លោកខាងលិច គឺជាលទ្ធិប្រជាធិបតេយ្យមួយ ដែលគ្រប់សង្កត់ដោយមូលធន ជាលទ្ធិប្រជាធិបតេយ្យ នៃភាពមានបាន មិនមែនជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ៕

To Top