ព័ត៌មានអន្តរជាតិ

អាមេរិកហៅការ តេស្តមីស៊ីលបាញ់ផ្កាយរណប ថាជាទង្វើធ្វេសប្រហែល និងគ្មានទំនួលខុសត្រូវ 

បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានហៅការតេស្តសាកល្បងមីស៊ីលបាញ់ ផ្កាយរណបរបសរុស្ស៊ី ថាជាទង្វើធ្វេសប្រហែសនិងគ្មានទំនួលខុសត្រូវ ក្រោយកម្ទេចពីការតេស្តមីស៊ីលនោះ បានបង្កគ្រោះថ្នាក់ដល់អវកាសយានិក ដែលកំពុងធ្វើការងារនៅលើស្ថានីយអវកាសអន្តរជាតិ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អវកាសយានិកជាច្រើននាក់ ត្រូវបានបង្ខំចូលទៅជ្រកក្នុងបបន្ទប់អវកាសរបស់ខ្លួនភ្លាមៗ ស្របពេលដែលសំណល់ក្នុងលំហជាច្រើន អណ្តែតហោះសំដៅចូលមកក្នុងល្បឿនដ៏លឿន។

ក្នុងខណៈដែលកម្ទេចទំាងនោះ ហោះចេញទៅឆ្ងាយពីស្ថានីយអវកាសនោះ ការគ្រប់គ្រងបេសកកម្មរបស់ណាសា នៅក្នុងទីក្រុង បានណែនាំឲ្យអាកាសយានិកទីជ្រកពូន ដើម្បីគេចពីការប៉ុកប៉ះទង្គិច ដែលអាចតម្រូវឲ្យពួកគេវិលត្រឡប់ចុះមកផែនដីវិញ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើការបញ្ជាក់ថា កម្ទេចទាំងនោះ គឺមកពីបំណែកនៃផ្កាយរណបរបស់រុស្ស៊ីមួយ ដែលបានបែកទៅជាកម្ទេចរាប់ពាន់ នៅពេលដែលទីក្រុងមូស្គូ ធ្វើតេស្តសាកល្បង ASAT ដោយការធ្វេសប្រហែស កាលពីថ្ងៃមុន៕ប្រែសម្រួល៖ប៉ាង កុង

To Top