ព័ត៌មានអន្តរជាតិ

រុស្ស៊ីតាំងបង្ហាញ គំរូយន្តហោះចម្បាំង ជំនាន់ទី៥ថ្មីនៅពិធីពិព័រណ៍ដែនអាកាស ក្នុងទីក្រុងឌូបៃ 

បរទេស៖ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបង្អួតគំរូយន្តហោះចម្បាំងជំនាន់ទី៥ថ្មីរបស់ខ្លួន នៅក្នុងពិធីពិព័រណ៍ដែនអាកាសឌូបៃ នៅថ្ងៃអាទិត្យ ស្របពេលដែលកិច្ចចរចារបស់សហភាពអឺរ៉ុបទិញយកយន្តហោះចម្បាំងអាមេរិក F-35 មានដំណើរវិវត្តន៍ទៅមុខយឺតយ៉ាវ។

នេះជាលើកទីមួយ ដែលយន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-75 Checkmate ដែលបានចេញបង្ហាញនៅក្នុងខែកក្កដានោះ ត្រូវបានតាំងបង្ហាញនៅក្រៅទឹកដីនៃប្រទេសរុស្ស៊ី ហើយបើយោងតាមែទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី យន្តហោះនេះត្រូវបានត្រូវបានទស្សនកិច្ចមើលដោយគណៈប្រតិភូសហភាពអារ៉ាប់រួម។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា វីដេអូឃ្លីជាភាសាអង់គ្លេសមួយ បានបង្ហាញឲ្យឃើញនូវយន្តហោះចម្បាំងយុទ្ធសាស្ត្រធុនស្រាល មានសមត្ថភាពអាចបំពាក់មីស៊ីលវាយប្រហារពីអាកាសទៅអាកាសបានចំនួន៥គ្រាប់ដំណាល់គ្នា និងអាចកម្ទេចគោលដៅជាច្រើនបានក្នុងពេលតែមួយ។
គួរបញ្ជាក់ថា យន្តហោះចម្បាំង Sukhoi Su-75 Checkmate ដែលនឹងត្រូវធ្វើតេស្តហោះហើរជាលើកដំបូងនៅក្នុងឆ្នាំ២០២៣ និងចាប់ផ្តើមធ្វើការផលិតនៅក្នុងឆ្នាំ២០២៦នេះ នៅមិនទាន់ទទួលបានការបញ្ជាទិញណាមួយនៅឡើយនោះទេ។ ចំណែកយន្តហោះចម្បាំងបំបាំងកាយអាមេរិក F-35 បានចូលក្នុងប្រតិបត្តិការក្នុងឆ្នាំ២០១៥ ជាមួយកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក៕

To Top