បរទេស៖ក្រុមប្រឹក្សានៃគណកម្មការសិទ្ធមនុស្សរបស់តំបន់អ៊ឺរ៉ុបកាលពីថ្ងៃសុក្របាននិយាយថាស្ថានភាពសិទ្ធមនុស្ស និងបញ្ហាមនុស្សធម៍តាមបណ្តោយព្រំដែន ប៉ូឡូញនិងបេឡារូសកំពុងស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ន និងត្រូវការជំនួយបន្ថែម។
នៅក្នុងសេចក្តីថ្លែងការណ៍ដេលត្រូវបានធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរយៈពេល៤ថ្ងៃដោយមន្ត្រីជាន់ខ្ពស់របស់អង្គការពិភពលោក
មួយនេះក្រុមប្រឹក្សាបានបានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលប៉ូឡូញដើម្បីអនុញ្ញាតិឲ្យក្រុមអង្គភាពសារព័ត៌មាននិងបណ្តាញអង្គការ
សិទ្ធមនុស្សផ្សេងទៀតក្នុងការចូលទៅដល់តំបន់ព្រំដែនដើម្បីអាចបញ្ចប់ទៅនៃសកម្មភាពលំបាកនិងទទួលរងអំពើហិង្សាទៅលើពលរដ្ឋក្នុងតំបន់។
គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីខែសីហាមកជនភៀសខ្លួនជាច្រើនពាន់នាក់ដែលភាគច្រើនមានប្រភពមកពីប្រទេសជាច្រើនដែលកំពុងហូងហែងដោយសង្គ្រាមនៅតំបន់មជ្ឈឹមបូព៍ាត្រូវបានជាប់គាំងនៅត្រង់ចំណុចព្រំដែនរវាងបេឡារូសនិងអេស្បាញដើម្បីអាចធ្វើដំណើរបន្តចូល ទៅដល់ក្នុងតំបន់អ៊ឺរ៉ុប៕
ប្រែសម្រួល៖ស៊ុនលី