សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថ្លែងថា ប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ “ការតស៊ូដ៏ស្វិតស្វាញ” នៅឆ្នាំក្រោយ ដើម្បីបន្តធ្វើឱ្យមានវឌ្ឍនភាពលើវិស័យនានា រួមទាំងវិស័យការពារជាតិ កសិកម្ម និងសំណង់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០២ ខែធ្នូ ។...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា ប្រេស៊ីល កាលពីថ្ងៃអង្គារបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេបង្អស់ ដែលបានរាយការណ៍ករណីនៃវីរុសបំប្លែងខ្លួនថ្មីឈ្មោះថា Omicron ។ យោងតាមទីភ្នាក់ងារនិយតកម្មសុខភាពប្រេស៊ីល បានឲ្យដឹងថា ករណី០២ដំបូងរបស់ប្រទេសនេះពាក់ព័ន្ធនឹងគូស្នេហ៍មួយគូ ដែលទាំង២នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសបំប្លែងខ្លួនថ្មី។ បុរសនេះបានមកដល់ទីក្រុង សៅប៉ូឡូ ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយប្រពន្ធរបស់គាត់មិនបានធ្វើដំណើរទេ ។ រដ្ឋាភិបាលប្រេស៊ីល...
បរទេស៖ ការផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលការងារសំណង់នៅខាងក្រៅស្ថានីយ។ ប៉ូលីសបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅកន្លែងសាងសង់របស់ប្រតិបត្តិករផ្លូវដែក Deutsche Bahn នៅស្ពាន Donnersberger ក្នុងទីក្រុង Munich ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសបានបន្ថែមថា មនុស្ស៣នាក់បានរងរបួសនៅក្រោយហេតុការណ៍ផ្ទុះនោះ។ ចរាចរណ៍របស់រថភ្លើងត្រូវបានផ្អាកនៅពេលទៅជិតស្ថានីយកណ្តាលក្នុងទីក្រុង Munich ។...
ម៉ូស្គូៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានបញ្ហាជាច្រើននៅក្នុងប្រទេស មិនអាច និងមិនគួរអះអាងថា ពួកគេជា “ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ” បានឡើយ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលោកខាងលិចមានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយធ្វើអត្ថាធិប្បាយលើ...
បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធនេះថា ភាពក្រីក្រនៅតាមទីក្រុង កំពុងមានការកើនឡើងដល់ទៅ៣ដង នៅក្នុងប្រទេសមីយ៉ានម៉ា បណ្ដាលឲ្យជិតពាក់កណ្ដាលនៃ ចំនួនប្រជាជនស្ថិតនៅក្រោម បន្ទាត់ក្រីក្រនាឆ្នាំក្រោយនេះ ស្របពេលដែលឥទ្ធិពលនៃជម្ងឺកូវីដ១៩និងរដ្ឋប្រហារយោធា គម្រាមដល់ដំណើររីកចម្រើនដែលកើតមានក្នុងរយៈពេលមួយទសវត្សកន្លងទៅ។ កងទ័ពមីយ៉ានម៉ា បានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតរបស់ម្ចាស់ពាន់រង្វាន់សន្តិភាពណូបែល គឺលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បណ្ដាលឲ្យមានភាពចលាចលនយោបាយនិងសេដ្ឋកិច្ច ក្នុងខណៈដែលព្យាយាមកម្ទេចក្រុមប្រឆាំង និងបង្កការប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រយុទ្ធនឹងមេរោគកូរ៉ូណា។...
បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនអាចកាត់បន្ថយភាពតានតឹងជាមួយលោកខាងលិច ជុំវិញរឿងអ៊ុយក្រែនបាន ព្រោះតែមានការប្រមូលផ្តុំដ៏ធំនៃកងកម្លាំងទ័ពរបស់ប្រទេសអ៊ុយក្រែន នៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក សម្ពន្ធមិត្តយោធាណាតូនិងអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញសកម្មភាពខុសធម្មតារបស់កងទ័ពរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា គោលជំហររបស់ខ្លួន...
ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោងតាមអាជ្ញាធរយោធារបស់ប្រទេសចិន បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធចិន និងវៀតណាម នឹងធ្វើសមយុទ្ធយោធារួមគ្នា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ។ យោងតាមនាយកដ្ឋានគាំទ្រផ្នែកភស្តុភារនៃគណៈកម្មាធិការយោធាមជ្ឈិម ហៅកាត់ថា (CMC) បានឱ្យដឹងថា ប្រទេសចិននឹងបញ្ជូនក្រុមគ្រូពេទ្យដែលមានបុគ្គលិកចំនួន ៨៤នាក់ ទៅកាន់ទីក្រុង Mong...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុបបានបង្ហាញពីការលើកឡើងថា បណ្តាប្រទេសទាំងឡាយគួរតែចាប់ផ្តើម ពិចារណាចំពោះវ៉ាក់សាំងចាំបាច់ដើម្បីអាច មានប្រសិទ្ធភាពក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃកូវីដ និងមេរោគថ្មីអូមីក្រុងផងដែរ។ លោក Ursula von de Leyen ប្រធានសហភាពអ៊ឺរ៉ុបបាននិយាយថា វ៉ាក់សាំងជាច្រើននៅតែមានសារៈសំខាន់និងមានសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគថ្មីដែលកំពុងផ្ទុះការឆ្លងចុងក្រោយនេះ។ មកដល់ពេលនេះ អូមីក្រុងបានឆ្លងរីករាលដាល ទៅដល់បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ជាច្រើនមកហើយហើយជាលទ្ធផលប្រទេសទាំងនោះ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើរ...
បរទេស៖ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនកំពុងតែបញ្ជាឲ្យបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិក ដែលនៅក្នុងទីក្រុងមូស្គូ អស់រយៈពេលជាង៣ឆ្នាំឲ្យធ្វើដំណើរ តាមយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញ នៅត្រឹមថ្ងៃទី៣១ ខែមករាខាងមុខនេះ ហើយនេះជាការសងសឹក ចំពោះអ្វីដែលទីក្រុងមូស្គូនិយាយថា គឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការកម្រិតអាណត្តិរបស់មន្ត្រីការទូតរុស្ស៊ី។ មន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “យើងចង់ធ្វើការឆ្លើយរតបតាមបែបដែលដូចគ្នា ហើយនិយោជិតស្ថានទូតសហរដ្ឋអាមេរិក ដែលបាននៅក្នុងទីក្រុងមូស្គូអស់រយៈពេលជាង៣ឆ្នាំនោះ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ីនៅត្រឹមថ្ងៃទី៣១ ខែមករា”។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោធាបាននិយាយថា យ៉ាងហោចណាស់ក្រុមឧទ្ទាមចំនួន៨នាក់ត្រូវបានសម្លាប់ នៅគ្រាដែលកងកម្លាំងរបស់រដ្ឋាភិបាល បានប៉ះទង្គិចជាមួយយោធា ប្រជាមានិតថ្មី ហៅកាត់ (NPA) នៅភាគកណ្តាល នៃប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃពុធនេះ ។ អគ្គមេបញ្ជាការ Benedict Arevalo ដែលជាមេបញ្ជាការលើក្រុមយោធាកងពលលេខ៣បានលើកឡើងថា ការប្រយុទ្ធគ្នា បានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹក...