ព័ត៌មានអន្តរជាតិ

រូបភាពសំខាន់​នៃ រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូលឆ្នាំចិន ឆ្នាំ​២០២២ ​របស់​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ត្រូវបាន​ប្រកាស​ជាផ្លូវ​ការ​

ថ្ងៃទី​១៥ ខែ​មករា រូបភាពសំខាន់នៃ​​រាត្រី​សមោស រ​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន ឆ្នាំ​២០២២ ​របស់​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ត្រូវបាន​ប្រកាស​ជាផ្លូវ​ការ​ ។ រូបភាព​សំខាន់​នេះ​បង្កើតឡើង ដោយ​ខ្លាសិរីមង្គលមួយ​ក្បាល​និង​អក្ស​រ​ចិន​ “​​រាត្រី​សមោសរ​អបអរសាទរ​ បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន ឆ្នាំ​២០២២ ​របស់​អគ្គស្ថានីយ​វិទ្យុនិង​ទូរ​​ទស្សន៍​មជ្ឈិម​ចិន”ជាដើម រូបភាព​នេះ​យកពណ៌ក្រហម ​និ​ងពណ៌លឿងជាសំខាន់ ដើម្បី​បង្ហាញពី​ក្តីសប្បាយ​រីក​រាយ​និង​ឱឡារិក​ ។

បច្ចុប្បន្ន ​​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ ​ចូលឆ្នាំថ្មី​ប្រពៃណីចិនឆ្នាំ​២០២២ របស់​អគ្គស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន កំពុត​ធ្វើ​ការ​ត្រៀមរៀបចំ​ យ៉ាង​មមាញឹក​ រាត្រី​សមោ​សរ​លើក​នេះ នឹងផ្តោតសំខាន់ទៅលើបរិយាកាស​ “​​សម្បូរ​សប្បាយនិង​សិរីមង្គល​” ក៏ដូច​ជា​ប្រកាន់ខ្ជាប់ “​​ឥរិយាបថ​ត្រឹម​ត្រូវនិង​ច្នៃ​ប្រឌិត​ថ្មី និង​ប្រកប​ដោយ​ភាព​ទាក់​ទាញ” ដើម្បី​បង្ហាញឱ្យ​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ ក្នុ​ង​ដំណើរ​ការ​ថ្មី​និង​យុគសម័យ​ថ្មី ក៏ដូច​ជាបង្ហាញឱ្យ​ឃើញ​ នូវ​ឆ្នាំ​ថ្មី​ប្រពៃណីចិនដែលមាន​ “​ភាពជួបជុំ​គ្នា​និងសាមគ្គីគ្នា​”ជូន​ចំពោះទស្សនិកជ​ន​នៅ ទូទាំង​ពិភពលោកផងដែរ ៕​

To Top