ព័ត៌មានអន្តរជាតិ

បទវិភាគ ៖”ផែនការបោសសម្អាត បណ្តាញអ៊ីនធើណេត” របស់សហរដ្ឋអាមេរិក គឺជាតំណាង នៃ” ការទូតបែបគំរាមកំហែង” សុទ្ធសាធ

នាពេលថ្មីៗកន្លងទៅនេះ លោក Vince Cable អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស បានទម្លាយឱ្យដឹងថា ការសម្រេចចិត្ត របស់រដ្ឋាភិបាល អង់គ្លេស ស្តីពីការហាម មិនឱ្យប្រើប្រាស់បរិក្ខារ និងសេវាកម្មប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei “គឺ គ្មានទំនាក់ទំនងអ្វី ជាមួយនឹងសន្តិសុខជាតិ នោះទេ” ពីព្រោះថា សហរដ្ឋអាមេរិកមិន ដែលលះបង់ចោលការដាក់សម្ពាធ ទៅលើអង់គ្លេស អំពីបញ្ហាក្រុមហ៊ុន Huawei នោះឡើយ ។ ក្នុងអំឡុងពេលលោក កាន់តំណែង ជារដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម ស្ថាប័នស៊ើបការណ៍ សម្ងាត់និងការពារសន្តិសុខ បានធានាជាច្រើន លើកថា “មិនដែលរកឃើញភ័ស្តុតាងណា ដែលអាចបញ្ជាក់ថា រដ្ឋាភិបាលចិនបានធ្វើសកម្មភាព តាមបណ្តាញអ៊ីនធើណេត ក្នុងចេតនាអាក្រក់ណាមួយ តាមរយៈក្រុមហ៊ុន Huawei ” ។

ពាក្យសំដីរបស់លោក Vince Cable បានបញ្ជាក់ម្តងទៀតថា មូលហេតុ អំពីអ្វីដែលហៅថា សន្តិសុខជាតិ និងហានិភ័យ ផ្នែកបច្ចេកវិទ្យាប្រព័ន្ធ 5G គ្រាន់តែជាលេស របស់អាមេរិក សម្រាប់ដាក់សម្ពាធទៅលើសហគ្រាស បច្ចេកវិទ្យាខ្ពស់ របស់ចិនប៉ុណ្ណោះ ។ “ផែនការបោសសម្អាត បណ្តាញអ៊ីនធើណេត” ដែលសហរដ្ឋអាមេរិក បានដាក់ចេញនោះ គឺជាតំណាងនៃ”ការទូតបែបគំរាមកំហែង”សុទ្ធសាធ ។

រដ្ឋាភិបាលអាមេរិក អាណត្តិមុនបានឃោសនាបំប៉ោងពី” ផែនការបោសសម្អាតបណ្តាញ អ៊ីនធើណេត” ដោយយកអ្វីដែលហៅថា “សន្តិសុខជាតិ” និង “សនិ្តសុខទិន្នន័យ”ធ្វើជាលេស ហើយប៉ុនប៉ងលុបបំបាត់ ចោលផលិតផលនិង សេវាកម្មរបស់ចិនពី ៥ វិស័យ ពោលគឺ ប្រតិបតិ្តករទូរគមនាគមន៍ ហាងលក់កម្មវិធី App កម្មវិធី App ប្រព័ន្ធសេវាកម្មតាមអនឡាញនិងខ្សែកាប បណ្តាញ អ៊ីនធើណេត ។ និយាយត្រង់ទៅ ប្រតិបតិ្តការ ដ៏មមាញឹកមួយចំនួន របស់សហរដ្ឋអាមេរិក គ្រាន់តែធ្វើឡើង ដើម្បីគាំពារអនុត្តរភាព ផ្នែកបច្ចេកវិទ្យារបស់ខ្លួនប៉ុណ្ណោះ ។

គួររំលឹកថា នៅឆ្នាំ ២០២០ លោកត្រាំ ប្រធានាធិបតីអាមេរិក កាលនោះបានចុះហត្ថលេខា លើបទបញ្ជារដ្ឋបាល ដោយតម្រូវឱ្យក្រុមហ៊ុន Byte Dance ដកចេញនូវទ្រព្យសម្បត្តិទាំងអស់ ដែលអាចនាំឱ្យកម្មវិធី TikTok ធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៩០ ថ្ងៃ ហើយចាត់ទុកកម្មវិធី Musical.ly ដែលជាកម្មវិធីវីដេអូឃ្លីបរបស់អាមេរិកដែលត្រូវក្រុមហ៊ុន Byte Dance ទិញកាលពីឆ្នាំ ២០១៧ ថា “ជាការបំផ្លិចបំផ្លាញ សន្តិសុខជាតិ” ។

បន្ទាប់ពីបានដាក់ចេញ វិធានការដាក់ទណ្ឌកម្ម ទៅលើកម្មវិធី TikTok របស់ក្រុមហ៊ុន Byte Dance រដ្ឋាភិបាលអាមេរិក ក៏បានកាន់ដំបងធំទៅកាន់កម្មវិធី WeChat របស់ក្រុមហ៊ុន Tencent ផងដែរ ។ មិនថា ការប្រកាសបិទ ឬក៏ហាមមិនឱ្យប្រើប្រាស់កម្មវិធី TikTok និងកម្មវិធី WeChat ក៏ដោយ ក៏សកម្មភាពរបស់រដ្ឋាភិបាល អាមេរិកដែលសំដៅ ចំពោះសហគ្រាសចិនសុទ្ធតែមានទំនាក់ ទំនងជាមួយនឹងអ្វីដែលហៅថា “ផែនការបោសសម្អាត បណ្តាញអ៊ីនធើណេត “របស់ខ្លួន ។ តាមពិតទៅ គោលដៅចុងក្រោយ របស់អាមេរិកគឺ ដើម្បីគាំពារឋានៈផ្តាច់មុខ ក្នុងរយៈពេលយូរលើវិស័យបច្ចេកវិទ្យាខ្ពស់ របស់ខ្លួននិងបាន ដកហូតសិទ្ធិអភិវឌ្ឍន៍ ស្របច្បាប់ របស់ប្រទេសដទៃទៀត ។

ក្រៅពីនេះ រដ្ឋាភិបាលអាមេរិក ក៏បានព្យាយាម ដាក់សម្ពាធការទូត ទៅលើប្រទេស និងក្រុមហ៊ុនពហុជាតិដទៃទៀត និងឆ្លងតាមរយៈការដាស់តឿននិង” ការអំពាវនាវឱ្យប្រទេស និងក្រុមហ៊ុនដែលស្រឡាញ់សេរីភាព ទាំងអស់ចូលរួមផែនការបោស សម្អាតបណ្តាញអ៊ីនធើណេត” ដើម្បីកាត់ផ្តាច់ទំនាក់ទំនង ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈាន មុខគេរបស់ចិន” ដែលមិនអាចជឿទុកចិត្តបាន” ក្នុងនោះបូករួមទាំង ក្រុមហ៊ុន Huawei Alibaba Tencent ជាដើម ។

បើរំលឹកឡើងវិញ ពីប្រវត្តិសាស្ត្រ អាចឃើញថា “ការទូតបែបគំរាមកំហែង”គឺ ជាប៉ាតង់របស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ពឹងផ្អែកទៅលើការ បង្កការ គំរាមកំហែង ដោយកម្លាំងបាយ ដាក់ឱ្យឯកោ ផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងបំបិទផ្លូវផ្នែកបច្ចេកវិទ្យា ជាដើមដើម្បីបង្ខំ ឱ្យប្រទេសដទៃ អនុវត្តតាមតម្រូវការ របស់អាមេរិក ក្នុងន័យ សម្រេច បាននូវគោលដៅយុទ្ធសាស្ត្រ របស់អាមេរិកនិងគាំពារ អនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មក សហរដ្ឋអាមេរិក បានផ្តល់សំណុំរឿងដ៏ល្បីឈ្មោះស្តីពី” ការទូតបែបគំរាមកំហែង” ដល់ពិភពលោកតាមរយៈប្រតិបត្តិការ ពីមួយលើកទៅមួយលើក ។

ឧទាហរណ៍ដូចជា លោក Frédéric Pierucci អគ្គនាយករង នៃក្រុមហ៊ុន ALSTOM នៃ ប្រទេសបារាំង ត្រូវបានទីភ្នាក់ងារស៊ើបការណ៍ សហព័ន្ធអាមេរិក(FBI)ចាប់ខ្លួន ក្នុងពេលប្តូរជើងយន្តហោះ នៅក្រុងញូវយ៉ក នៃ អាមេរិក កាលពីខែមេសា ឆ្នាំ ២០១៣ ដែលបានក្លាយជា” ចំណាប់ខ្មាំងសេដ្ឋកិច្ច”របស់អាមេរិក ក្នុងការដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន ALSTOM ។ ទីបំផុត ក្រុមហ៊ុន ALSTOM ដែលជាគជ់ផ្នែកឧស្សាហកម្ម របស់បារាំងត្រូវរលាយសាបសូន្យ ក្រោមការដាក់ទណ្ឌកម្មពីអាមេរិក ។ ពីក្រុមហ៊ន Toshiba Alstom ដល់ក្រុមហ៊ុន Huawei រហូតដល់ក្រុមហ៊ុន Samsung និង TSMC អ្នករងគ្រោះពី”ការទូតបែបគំរាមកំហែង”របស់អាមេរិក គឺ ពាសពេញទូទាំងពិភពលោក ។

គួររំលឹកថា ចាប់ពីយុទ្ធសាស្ត្រស្តពី” ការត្រឡប់ទៅកាន់តំបន់ អាស៊ីប៉ា ស៊ីហ្វីកវិញ” របស់រដ្ឋាភិបាល លោកអូបាម៉ាដល់ រដ្ឋាភិបាលដូណាល់ត្រាំ ដែលបានចាត់ទុកប្រទេសចិនជា “គូប្រជែងយុទ្ធសាស្ត្រ”រហូត ដល់រដ្ឋាភិបាល លោកចូ បៃដិន ដែលបានអនុវត្តគោល នយោបាយ ចំពោះប្រទេសចិនស្តីពី” ការប្រកួតប្រជែង សហការ និងបដិបក្ខគ្នា” អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ ពីគោលបំណងជាយុទ្ធសាស្ត្រ របស់អាមេរិក ពោលគឺ ចង់ទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ។ ដូច្នេះហើយ បានជាប្រទេស ចិន ដែលត្រូវសហរដ្ឋអាមេរិក ចាត់ទុកថាជា”គូប្រជែងយុទ្ធសាស្ត្រដ៏កំបាំង” បានក្លាយជាគោលដៅចុងក្រោយនៃ” ការទូតបែបគំរាមកំហែង” របស់អាមេរិក ។

ដោយឡែក អង្គការអន្តរ ជាតិមួយចំនួនក៏ត្រូវរងការគំរាមកំហែង ពីអាមេរិកផងដែរ ។ ដោយសារតែរងការរារាំង ជាបន្តបន្ទាប់ពីអាមេរិក បានជាស្ថាប័នបណ្តឹង ឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្ម ពិភពលោក បានធ្លាក់ក្នុង ភាពជាប់គាំង កាលពីខែធ្នូ ឆ្នាំ ២០១៩ ដោយសារចំនួនចៅ ក្រមមិនគ្រប់គ្រាន់ដែលបានបង្កការ វាយប្រហារយ៉ាងខ្លាំងក្លា ទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ សូម្បីតែសម្ព័ន្ធមិត្ត របស់អាមេរិក ទោះបីជាបានឃើញ ពាក្យស្លោកដែលថា “អាមេរិកបានត្រឡប់មកវិញហើយ”ក៏ដោយ ក៏អ្វីដែលពួកគេទទួលបាន គឺមិនមែនសមភាពនោះទេ តែគឺជាការគំរាមកំហែង និងការរារាំងគ្រប់បែបយ៉ាង ។ សូមយកគម្រោង Nord-Stream 2 ដែលរួមគ្នាសាងសង់ដោយសហគ្រាសមកពីប្រទេសអឺរ៉ុប ដូចជា រុស្ស៊ីនិងអាល្លឺម៉ង់ ជាដើមធ្វើជាឧទាហរណ៍ សហរដ្ឋអាមេរិកបានអះអាងថា នឹងដាក់ទណ្ឌកម្មលើភាគីនានា ដែលចូលរួមការសាងសង់គម្រោងនេះ ដូច្នេះ អាល្លឺម៉ង់ក៏មិនត្រូវបានលើកលែងដែរ ។ តាមពិតទៅ គោលបំណងរបស់អាមេរិក គឺ ដើម្បីពង្រីកការនាំចេញ ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប ។

តាមការទម្លាយនៃកាសែត《Politiken》របស់ដាណឺម៉ាក ឱ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅដាណឺម៉ាក ធ្លាប់ទាមទារ ឱ្យកាសែតនេះ បញ្ជាក់ថា តើខ្លួនបាន ប្រើប្រាស់គ្រឿង បរិក្ខារអេឡិចត្រូនិក របស់សហគ្រាសបច្ចេកវិទ្យា ពាក់ព័ន្ធរបស់ប្រទេសចិនដែរ ឬអត់ ហើយបានគំរាមកំហែងថា “ប្រសិនបើ បដិសេធមិន ផ្តល់ព័ត៌មានពាក់ព័ន្ធឬ ប្រើប្រាស់គ្រឿង បរិក្ខារ របស់សហគ្រាស ទាំង នេះ” នោះ ស្ថានទូតអាមេរិក ប្រហែលនឹងបញ្ចប់ការជាវទិញ កាសែតនេះ ។ តាមការផ្សាយដំណឹង ឱ្យដឹង ទៀតថា ស្ថានទូតអាមេរិកក៏បានលើកឡើង នូវការទាមទារស្រដៀងគ្នា ទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងទៀត របស់ប្រទេស ដាណឺម៉ាក ដោយបានអះអាងថា នេះគឺជា”ប្រតិបត្តិការឯកភាព របស់អាមេរិក ក្នុងក្របខណ្ឌទូទាំង ពិភពលោក” ។
យ៉ាងណាមិញ ប្រឈមមុខនឹងការទាមទារ គ្មានហេតុផលនេះ របស់សហរដ្ឋអាមេរិក កាសែត《Politiken》របស់ដាណឺម៉ាក បានបដិសេធយ៉ាងដាច់ម៉ាត់ ។
កាលពីឆ្នាំ ២០០៣ បញ្ញវន្តមួយចំនួន ដូចជា លោក Robert J.Art សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Brandeis អាមេរិកជាដើមបានសិក្សាស្រាវជ្រាវ អំពីសំណុំរឿងពាក់ព័ន្ធនឹង” ការទូតបែបគំរាមកំហែង”ក្នុងរយៈពេល ១២ ឆ្នាំចាប់ពីបញ្ចប់សង្គ្រាម ត្រជាក់ដល់ ឆ្នាំ ២០០៣ ហើយបានសរសេរសៀវភៅ ក្រោមចំណងជើងថា 《The United States and Coercive Diplomacy 》។

លោក Robert J.Art បានលើកឡើងក្នុងសៀវភៅនេះ ថា “ការទូតបែបគំរាមកំហែង” បានក្លាយ ជាឧបករណ៍ នយោបាយដែលអ្នកសម្រេច គោលនយោបាយ របស់អាមេរិក ងប់ងល់ប្រើប្រាស់ ពីមួយថៃ្ងទៅមួយថៃ្ង ប៉ុន្តែពីការធ្វើអន្តរគមន៍នៅប្រទេស សូម៉ាលី និងតំបន់កូសូវូរហូត ដល់គោល នយោបាយចំពោះកូរ៉េខាងជើង សុទ្ធតែបានបង្ហាញថា គោលនយោបាយបែបនេះ គឺ “បរាជ័យច្រើនជាង ជោគជ័យ” ។ បើមើលពីចក្ខុវិស័យវែងឆ្ងាយ អាចឃើញថា ការប្រើប្រាស់” ឧបករណ៍ នយោបាយដែលមានហានិភ័យខ្ពស់” នេះនឹងបង់តម្លៃច្រើនជាងការ ទទួលបានយ៉ាងខ្លាំង ។ “វៀរតែអ្នកត្រៀមបំផុស សង្រ្គាម ពេលទទួលបរាជ័យ បើពុំនោះសោត សូមកុំប្រើ’ការទូត បែបគំរាមកំហែង’ ។
នេះមិនមែនជារឿង ចៃដន្យនោះទេ លោក Arnold Kanter អតីតអនុរដ្ឋមន្ត្រីក្រួសងការបរទេស អាមេរិកក៏ធ្លាប់លើកឡើងដែរថា “ការទូតបែបគំរាមកំហែង” ហាក់ដូចជាអាចសម្រេច បាននូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយបង់តម្លៃយ៉ាងតិចតួច ប៉ុន្តែតាមពិតទៅ គឺ មិនសូវមានឧទាហរណ៍អាចបញ្ជាក់ថា វាមានប្រសិទ្ធភាពពិតប្រាកដនោះទេ ។
ដូចការបូកសរុបនៃអត្ថបទមួយ ដែលបានបង្ហោះនៅលើវេបសាយ” Realclear Defense”របស់អាមេរិកថា បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រ អាចឃើញថា សហរដ្ឋអាមេរិក បានប្រើប្រាស់”ការទូតបែបគំរាមកំហែង”ជាយុទ្ធសាស្រ្តការទូតជាប់រហូតដើម្បីជះឥទ្ធិពលដល់ទង្វើរបស់គូប្រជែង ប៉ុន្តែ “ការទូតបែបគំរាម កំហែង”មិនអាចធានាឱ្យទទួលជោគជ័យបានទេ ផ្ទុយទៅវិញ បែរជាមានហានិភ័យ ដែលបណ្តាលឱ្យស្ថានការណ៍ឡើងកម្តៅ វាក៏”ដូចការឈ្លានពានអ៊ីរ៉ាក់ កាលពីឆ្នាំ ២០០៣ អ៊ីច្ចឹង ” ។

តាមពិតទៅ អ្នកនយោបាយអាមេរិក ដែលងប់ងល់នឹង”ការទូតបែបគំរាមកំហែង”បាននិងកំពុងអូសទាញ អាមេរិកឱ្យដើរតាមផ្លូវ ” ធ្វើអនុត្តរភាព មុខជានឹងថមថយចុះជាក់ជាមិនខាន” ៕

To Top