វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងថា លោកគិតថា សមភាគីរុស្ស៊ី គឺលោក ប្លាឌីមៀ ពូទីន នឹង “ចូល” ត្រួតត្រានៅអ៊ុយក្រែន ប៉ុន្តែមិនចង់ឲ្យកើតមាន “សង្រ្គាមទាំងស្រុង” នោះទេ ។
នៅពេលមានការចោទសួរ នៅក្នុងសន្និសីទសារព័ត៌មាន អំពីការគំរាមកំហែង នៃការលុកលុយរបស់រុស្ស៊ី គាត់បានថ្លែងថា “ការស្មានរបស់ខ្ញុំគឺគាត់នឹង ចូលត្រួតត្រា គាត់ត្រូវតែធ្វើអ្វីមួយ” ។
ប៉ុន្តែលោកបានព្រមានថា មេដឹកនាំរុស្ស៊ី នឹងបង់ថ្លៃដ៏ធ្ងន់ធ្ងរ និងជាទីស្រឡាញ់សម្រាប់ “ការសាកល្បង” ចំពោះលោកខាងលិច ។
ជុំវិញការលើកឡើងនេះដែរ ក្រុងម៉ូស្គូបានបដិសេធផែនការ វាយប្រហារឬឈ្លានពាន ប៉ុន្តែបានបង្កើតកម្លាំងរបស់ខ្លួន ។
ករណីនេះត្រូវបានគេប៉ាន់ស្មានថា មានទាហានប្រហែល ១០០.០០០នាក់ មានវត្តមាននៅជិតព្រំដែនអ៊ុយក្រែន ។
ក្រោយមកមន្ត្រីសេតវិមាន បានចេញ សេចក្តីថ្លែងការណ៍ បញ្ជាក់ពីជំហរ របស់សហរដ្ឋអាមេរិក បន្ទាប់ពីអ្នកសារព័ត៌មាន មួយចំនួន នៅក្នុងសន្និសីទ សារព័ត៌មាន បានចោទសួរលោក បៃដិន អំពី ថាតើ សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យមានការញុះញ៉ង់តូច មួយចូលទៅក្នុងអ៊ុយក្រែន បន្ទាប់ពីការអត្ថាធិប្បាយ របស់លោក ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីយប់ថ្ងៃពុធ លេខាធិការសារព័ត៌មាន សេតវិមានលោក Jen Psaki បានលើកឡើងថា “ប្រសិនបើកងកម្លាំង យោធារុស្ស៊ី ណាមួយផ្លាស់ទីឆ្លងកាត់ព្រំដែនអ៊ុយក្រែន នោះគឺជាការឈ្លានពានជាថ្មី ហើយវានឹងត្រូវបានឆ្លើយ តបយ៉ាងរហ័ស ធ្ងន់ធ្ងរ និងរួបរួមពីសហរដ្ឋអាមេរិក ។ រដ្ឋ និងសម្ព័ន្ធមិត្តរបស់យើងង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា