ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន ព្រមានអាមេរិក អំពីជម្លោះជុំវិញ បញ្ហាតៃវ៉ាន់

បរទេស ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Qin Gang បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចនឹងធ្លាក់ចូល ក្នុងជម្លោះ យោធា ប្រសិនបសហរដ្ឋអាមេរិក ជំរុញលើកកម្ពស់ភាព ឯករាជ្យរបស់កោះតៃវ៉ាន់ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera ។

នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Qin Gang បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក National Public Radio យ៉ាងដូច្នេះថា “សូមឲ្យខ្ញុំធ្វើការសង្កត់ធ្ងន់លើរឿងនេះ ។ បញ្ហាកោះតៃវ៉ាន់ គឺជាប្រអប់ចំហេះដ៏ធំបំផុត រវាងប្រទេសចិន និងសហរដ្ឋអាមេរិក”។
លោកបន្ថែមថា “ប្រសិនបើអាជ្ញាធរ តៃវ៉ាន់ ដែលមានការជំរុញទឹកចិត្ត ដោយសហរដ្ឋអាមេរិកនោះ បន្តដើរតាមផ្លូវទាមទារឯករាជ្យ វាទំនងជាធ្វើឲ្យចិន និងអាមេរិក ជាប្រទេសដ៏ធំទាំងពីរ ធ្លាក់ចូលក្នុងជម្លោះយោធា” ។

គួរបញ្ជាក់ថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ពីអាជ្ញាសហរដ្ឋអាមេរិក អំពីរឿងនេះនោះទេ។ បទសម្ភាសន៍នេះ បានចេញផ្សាយត្រឹមតែប៉ុន្មានម៉ោង ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាគ្នាអំពីវិបត្តិជុំវិញបញ្ហាអ៊ុយក្រែន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top