ព័ត៌មានអន្តរជាតិ

Update: តើអ្នកប្រើកាំភ្លើងលបបាញ់ ជនជាតិកាណាដា ដែលទៅជួយកងទ័ពអ៊ុយក្រែន​​ប្រឆាំងរុស្ស៊ី ស្លាប់ ឬក៏រស់?

បរទេស ៖ របាយការណ៍កំពុង រីករាលដាលថា អ្នកប្រើកាំភ្លើងលបបាញ់ (sniper) ជនជាតិកាណាដាម្នាក់ ដែលមានឈ្មោះថា Wali ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម ដែលកំពុងបន្តរវាងអ៊ុយក្រែន និងរុស្ស៊ី ។ យោងតាមមន្ត្រីអ៊ុយក្រែន គឺវាត្រូវបានគេរាយការណ៍ថា មកពីប្រទេសជាង 52 មានយុទ្ធជនបរទេស ប្រហែល 20 000 នាក់ បានធ្វើដំណើរទៅកាន់ អ៊ុយក្រែន ដើម្បីគាំទ្រ ការតស៊ូប្រឆាំងនឹងរុស្ស៊ី ។

អ្នកប្រយុទ្ធម្នាក់ ក្នុងចំណោមអ្នកប្រយុទ្ធទាំងនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង លើបណ្ដាញសង្គម ។ ទាហានកាណាដាម្នាក់ឈ្មោះ Wali បានកាន់កាប់និន្នាការទាំងអស់ នៅលើអ៊ីនធឺណិត ។ ខណៈដែលអ្នកខ្លះអះអាងថា លោក Wali បានស្លាប់ ហើយអ្នកខ្លះថា លោកនៅមានជីវិតនៅឡើយ។

យោងតាមវែបសាយ Social Telecast ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ពាក្យចចាមអារ៉ាមអំពីការស្លាប់ របស់ Wali បានរីករាលដាល នៅលើបណ្តាញសង្គម ។ វាត្រូវបានគេប៉ាន់ស្មានថា អ្នកលបបាញ់ជនជាតិ កាណាដារូបនេះ ត្រូវបានសម្លាប់ ដោយកងទ័ពរុស្ស៊ី។

ត្រូវហើយ គេនិយាយថា ទាហាននោះត្រូវបានសម្លាប់ពីរបីថ្ងៃ បន្ទាប់ពីមកដល់ប្រទេសអ៊ុយក្រែន ។ ទោះយ៉ាងណារបាយការណ៍ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ។ មនុស្សជាច្រើនជឿថា ពាក្យចចាមអារ៉ាមនេះមិនមានអ្វីក្រៅ ពីយុទ្ធសាស្ត្រឃោសនា របស់វិមានក្រឹមឡាំង។ យោងតាមរបាយការណ៍ លោក Wali បានធ្វើដំណើរពីប្រទេសប៉ូឡូញ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top