គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសរសេរ នៅលើបណ្ដាញ Twitter បន្ទាប់ពីកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយសមភាគី អាហ្សេបៃហ្សង់លោក Ilham Aliyev ថាប្រទេសរបស់លោក នឹងទទួលបានប្រេង ដើម្បីមប្រើដល់ការដាំដុះ ក្នុងពេលខាងមុខ។
បន្ទាប់ពីការសន្ទនាលោក Zelensky បានថ្លែងអំណរគុណដល់លោក Aliyev ចំពោះការត្រៀមខ្លួនរបស់អាហ្សេបៃហ្សង់ ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់តម្រូវការកសិកម្ម របស់អ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យ លោក Zelensky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ រុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារលើឃ្លាំង ផ្ទុកប្រេងឥន្ធនៈក្នុងប្រទេស អ៊ុយក្រែន ចំពេលយុទ្ធនាការសាបព្រួស។
អ៊ុយក្រែន ជាប្រទេសផលិតស្រូវសាលី ពោត និងប្រេង ផ្កាឈូករ័ត្ន ជាសកលអស់ រយៈពេលជាច្រើន ឆ្នាំមក ហើយ។ នៅឆ្នាំ២០២១ ការប្រមូលផលធញ្ញជាតិ និងគ្រាប់ធញ្ញជាតិ របស់ប្រទេសនេះ បានឈានដល់កម្រិតខ្ពស់បំផុតគឺ ៨៤លានតោន កើនឡើង ២៨,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន អ៊ុយក្រែន បាននាំចេញគ្រាប់ ធញ្ញជាតិ ប្រមាណ ៥១,២លានតោន ដែលមាន តម្លៃ១២,៥ពាន់លាន ដុល្លារ អាមេរិក នេះ បើ តាម ការ រាយការណ៍ របស់ ប្រព័ន្ធ ផ្សព្វផ្សាយ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
