បរទេស៖ មេដឹកនាំកំពូលប៉ូឡូញ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ពង្រីកវត្តមានកងទ័ពរបស់ខ្លួន យ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុប ដើម្បីដាក់ពង្រាយកម្លាំងបន្ថែមទៀត នៅតាមព្រំដែនរបស់រុស្ស៊ី និងអាចដាក់ពង្រាយអាវុធ នុយក្លេអ៊ែរ នៅក្នុងប្រទេសប៉ូឡូញ ផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Jaroslaw Kaczynski បាននិយាយនៅក្នុងបទសម្ភាស មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយកាសែតអាល្លឺម៉ង់ Welt am Sonntag ថា “ប៉ូឡូញនឹងរីករាយប្រសិនបើអាមេរិក បង្កើនវត្តមានរបស់ពួកគេនៅ ក្នុងទ្វីបអឺរ៉ុបពីទាហាន ១០០ ០០០ នាក់បច្ចុប្បន្ន ឡើងរហូតដល់ ១៥០ ០០០ នាក់នាពេលអនាគត ដោយសារការឈ្លានពានរបស់រុស្ស៊ីកើនឡើង”។
លោក Kaczynski ដែលជាប្រធានគណបក្សនយោបាយដែលកំពុងកាន់ អំណាចរបស់ប្រទេសប៉ូឡូញ បាននិយាយថា ទាហាន ៧៥ ០០០នាក់ របស់ក្រុងវ៉ាស៊ីនតោននៅក្នុងទ្វីបអឺរ៉ុប គួរតែឈរជើងជាអចិន្ត្រៃយ៍នៅ លើផ្នែកខាងកើតរបស់អង្គការណាតូ តាមបណ្តោយព្រំដែនជាមួយប្រទេសរុស្ស៊ី។ ការដាក់ពង្រាយទាំងនោះនឹងប្រហាក់ប្រហែលនឹងទាហានអាមេរិកប្រមាណ ៨០ ០០០នាក់ ដែលអាមេរិកបានឈរ ជើងនៅអឺរ៉ុបទាំងអស់ មុនពេលដែលទីក្រុងម៉ូស្គូចាប់ផ្តើមការវាយលុកយោធា ប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ៕
ប្រែសម្រួលៈ ណៃ តុលា