ព័ត៌មានអន្តរជាតិ

រុស្សីបញ្ជូន សំណើព្រាងសន្តិភាព ទៅឲ្យអ៊ុយក្រែន

បរទេស៖អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសរុស្សីបានបញ្ជូនកិច្ចព្រមព្រៀងជាគំរូមួយ ហើយទៅឲ្យប្រទេសអ៊ុយក្រែន ។

ថ្លែងចំពោះមុខបញ្ហាជាប់គាំង នៃកិច្ចពិភាក្សា ដើម្បីសន្តិភាពរវាងរុស្សី និងអ៊ុយក្រែននោះ លោក Dmitry Peskov បានបញ្ជាក់ប្រាប់ ទៅកាន់អ្នកកាសែតថា រដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជូនសេចក្តីព្រាងមួយ ស្តីពីកិច្ចព្រមពៀងសន្តិភាព ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ហើយដើម្បីពិនិត្យដែលក្នុងនោះ មានទាំងការប្រើប្រាស់ ពាក្យពេចច្បាស់លាស់ និងម៉ឺងម៉ាត់បំផុតទៀតផង។

លោក Peskov បានបញ្ជាក់ថា ពេលនេះគ្រាប់បាល់គឺ ស្ថិតនៅខាងភាគីអ៊ុយក្រែន ហើយពួកយើងជាភាគី ដែលកំពុងរងចាំការឆ្លើយតបប៉ុណ្ណោះ ។ កន្លមកអ៊ុយក្រែន ហាក់ដូចជា មិនសូវបានបង្ហាញ អំពីការប្តេជ្ញាចិត្តខ្លាំង ចំពោះការឆ្ពោះទៅមុខ ដើម្បីអាចបង្កើនដំណើរការ នៃការចរចានោះទេ។

លោកបន្តថា ជារឿយៗអ៊ុយក្រែន តែងតែបានផ្លាស់ប្តូរចេញពីពាក្យសំដី របស់ពួកគេដែលវាកំពុងផ្តល់ផលអាក្រក់ យ៉ាងខ្លាំង ចំពោះប្រសិទ្ធភាព នៃការចរចាគ្នា រវាងភាគីទាំងពីរ៕

ប្រែសម្រួល៖ស៊ុនលី

To Top