បរទេស ៖ គណបក្សការងាររបស់ប្រទេស អូស្ត្រាលី បានដាក់ចេញនូវផែនការ ដំឡើងការចំណាយ ផ្នែកសន្តិសុខ នៅប៉ាស៊ីហ្វិក និងលះបង់ធនធាន ដើម្បីបណ្តុះបណ្តាល សម្ព័ន្ធមិត្តក្នុងតំបន់ ដោយអ្នកនាំពាក្យ បក្សប្រឆាំង បានរិះគន់រដ្ឋាភិបាល បច្ចុប្បន្ន ចំពោះការខកខាន ក្នុងការដោះស្រាយ ការគំរាមកំហែង ដែលកំពុងកើនឡើង ដែលត្រូវបានចោទថា បង្កឡើងដោយប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា គណបក្ស កណ្តាលឆ្វេងនិយម បានបង្ហាញគំនិតមួយ កាលពីថ្ងៃអង្គារដើម្បី “កសាងតំបន់ប៉ាស៊ីហ្វិក ឱ្យកាន់តែរឹងមាំ” ដោយនិយាយថា វានឹងជំរុញឱ្យមានការចូល រួមជាមួយដៃគូក្នុងស្រុក ប្រសិនបើគណបក្សការងារ ឈ្នះការបោះឆ្នោត ដែលបានកំណត់សម្រាប់ថ្ងៃទី 21 ឧសភា រួមទាំងជាមួយនឹង “សាលាការពារអូស្ត្រាលី-ប៉ាស៊ីហ្វិក” ថ្មី សម្រាប់យោធាក្នុងការបណ្តុះបណ្តាល។
ខណៈពេលដែលវាមិន បានបញ្ជាក់ច្បាស់អំពីតួនាទី របស់សាលានោះ គណបក្សការងាររបស់អូស្រ្តាលី ក៏បានអំពាវនាវឱ្យមាន ការបង្កើនថវិកាចំនួនពីរដងសម្រាប់កម្មវិធី សន្តិសុខដែន សមុទ្រប៉ាស៊ីហ្វិក ដោយនិយាយថា វានឹងជួយ “ការពារតំបន់ផ្តាច់មុខ សេដ្ឋកិច្ចរបស់ប្រទេស ប៉ាស៊ីហ្វិក” ក៏ដូចជា ជំរុញ “មាតិកាប្រព័ន្ធផ្សព្វផ្សាយ សាធារណៈអូស្ត្រាលីដល់ទស្សនិកជន នៅក្នុងតំបន់របស់យើង” ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យ កិច្ចការបរទេស របស់គណបក្សការងារ លោក Penny Wong បានរិះគន់ចំពោះភាព ទន់ខ្សោយរបស់នាយករដ្ឋមន្ត្រី Scott Morrison ចំពោះទីក្រុងប៉េកាំង ដោយព្រមានថា ប្រទេសចិនអាចបង្កើនវត្តមាន យោធារបស់ខ្លួននៅក្នុងតំបន់ ប៉ាស៊ីហ្វិក បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខជាមួយកោះ Solomon កាលពីសប្តាហ៍មុន៕
ប្រែសម្រួលៈ ណៃ តុលា
