ព័ត៌មានអន្តរជាតិ

Update៖ សភាអ៊ុយក្រែន អនុម័ត ពន្យាពេលច្បាប់អាជ្ញាសឹក រហូតដល់៩០ថ្ងៃ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា សមាជិកសភា Yaroslav Zheleznyak បានលើកឡើងថា សភាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានអនុម័តច្បាប់ដាក់ស្នើដោយប្រធានាធិបតី Volodymyr Zelensky ដើម្បីពន្យាពេលច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសសម្រាប់រយៈពេល៩០ថ្ងៃទៀតដោយគិតចាប់ពីថ្ងៃទី ២៥ខែឧសភា ។
សភាក៏បានអនុម័តច្បាប់ស្តីពីការពន្យារការចល័តទូទៅក្នុងប្រទេសរហូតដល់ថ្ងៃទី២៣ ខែសីហាផង ។

អ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី២៤ កុម្ភៈ ក្រោយមានជម្លោះជាមួយរុស្ស៊ី ។ ច្បាប់អាជ្ញាសឹកត្រូវបានបន្តរយៈពេល៣០ថ្ងៃចំនួន២ដងហើយ ។

ការចល័តប្រជាជនជាទូទៅត្រូវបានណែនាំនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈសម្រាប់រយៈពេល៣ខែ ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky បានលើកឡើងនៅលើកញ្ចក់ទូរទស្សន៍ ONT របស់បេឡារុស្សកាលពីថ្ងៃអាទិត្យថា ការផ្អាកកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាគំនិតផ្តួចផ្តើមរបស់ភាគីអ៊ុយក្រែន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top