បរទេស៖ អ្នកស៊ើបអង្កេត ផ្នែកសិទ្ធិមនុស្ស របស់ប្រទេសរុស្ស៊ី បានស្នើសុំគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ឱ្យជួយក្នុងការរៀបចំដំណើរ ទៅជួបទាហាន ដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំង អ៊ុយក្រែន ចំពេលមានការវាយលុក ខាងយោធា របស់ទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការបង្ហោះ Telegram ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ ស្នងការសិទ្ធិមនុស្ស លោកស្រី Tatyana Moskalkova បានកត់សម្គាល់ថា ICRC តែងតែបម្រើជា “ការសម្រេចចិត្តចុងក្រោយ” សម្រាប់សាច់ញាតិ របស់អ្នកទោសសង្គ្រាម កាលពីអតីតកាល ព្រោះវាជាអាជ្ញាធរតែមួយគត់ ដែលអាចផ្តល់ព័ត៌មាន មួយចំនួនអំពីពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមអ្នកត្រួតពិនិត្យ រហូតមកដល់ពេលនេះ ទាំងរដ្ឋាភិបាលរុស្ស៊ី ឬសាច់ញាតិរបស់ទាហាន មិនទាន់ទទួលបានព័ត៌មាន ណាមួយអំពី POWs ដែលជាប់ឃុំនៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។
លោកស្រី Tatyana Moskalkova បន្តថា “ហេតុដូច្នេះហើយ ខ្ញុំបានងាកទៅរក ប្រធានគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម លោក Peter Maurer ម្តងទៀត ជាមួយនឹងសំណើ ដើម្បីផ្តល់ព័ត៌មាន អំពីអ្នកទោសសង្គ្រាមរុស្ស៊ី និងជួយខ្ញុំ ឬតំណាងរបស់ខ្ញុំទៅជួបពួកគេ។ Moskalkova បានសរសេរទៀតថា “ខ្ញុំពិតជាសង្ឃឹមថាការអំពាវនាវ ផ្សេងទៀតរបស់ខ្ញុំ នឹងមិនត្រូវបានគេកត់សំគាល់ទេ” ៕
ប្រែសម្រួលៈ ណៃ តុលា