ព័ត៌មានអន្តរជាតិ

Starbucks ត្រៀមខ្លួន ក្នុងការចាកចេញ ពីប្រទេសរុស្សី

បរទេស ៖ ក្រុមហ៊ុនស្លាកយីហោ កាហ្វេដ៏ល្បីល្បាញ របស់អាមេរិក Starbuck កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាកចេញ ពីប្រទេសរុស្សី និងក៏មិនមានក្រុមហ៊ុនអ្នកតំណាង មានវត្តមាននៅទីនេះទៀតដែរ។

យោងតាមការបញ្ជាក់ និងជូនដំណឹង ទៅកាន់ក្រុមបុគ្គលិកទាំងឡាយ ក្នុងប្រទេស រុស្សី Starbuck បានអះអាថា នឹងធ្វើការបិទហាងទាំង១៣០កន្លែង ដែលមាននៅទូទាំងប្រទេសរុស្សី ព្រមទាំងបន្តផ្តល់ប្រាក់ខែ ជូនបុគ្គលិកជនជាតិរុស្សី ចំនួន៦ខែ បន្ថែមទៀត ដើម្បីអាចឲ្យពួកគេរកការងារថ្មីបាន។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី៨ខែ មិនាក្រុមហ៊ុនបានប្រកាស បិទ រាល់សកម្មភាពអាជីវកម្ម របស់ខ្លួនទាំងអស់ នៅក្នុងប្រទេសរុស្សី បន្ទាប់ពីទណ្ឌកម្ម ពីលោកខាងលិច ដែលក្នុងនោះរួមមានទាំង ការដឹកជញ្ជូនផលិតផល របស់ Starbuck ព្រមទាំងការបិទដំណើរ ការហាងកាហ្វេ Starbuck បណ្តោះអាសន្នផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top