ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីនិយាយថា ទម្រង់ជាច្រើននៃភ័ស្តុតាង រួមទាំងការកត់ត្រា ការសាកល្បង ឯកសារ និងបណ្ណសារបង្ហាញពីការអភិវឌ្ឍន៍ បាក់តេរី ការពិសោធន៍របស់មនុស្ស និងសង្គ្រាមមេរោគប្រព្រឹត្ត ដោយអង្គភាព ៧៣១ ជាអង្គភាពសង្គ្រាមជីវសាស្ត្រ និងគីមីរបស់ជប៉ុន ក្នុងកំឡុងសង្គ្រាម លោកលើកទី២ ។
លោក Jiao បានបន្តថា ការសាកល្បង បានបង្ហាញជាលើកដំបូង នូវឧក្រិដ្ឋកម្ម នៃការពិសោធន៍មនុស្ស និងសង្គ្រាមមេរោគប្រព្រឹត្ត ដោយកងទ័ពជប៉ុន នៅភាគឦសាន នៃប្រទេសចិនក្នុងអំឡុង ពេលការលុកលុយរបស់ខ្លួន ។ ការកត់ត្រា ក៏បានបញ្ជាក់អំពីការបង្កើត ប្រព័ន្ធប្រយុទ្ធមេរោគ ដែលផ្តោតលើអង្គភាព ៧៣១ គឺជាឧក្រិដ្ឋកម្មសង្រ្គាម ដែលរៀបចំឡើងដោយរដ្ឋជប៉ុន ។
ចម្លើយសារភាពរបស់មេបញ្ជាការ លើការពិសោធន៍របស់មនុស្ស និងសង្គ្រាមបាក់តេរី ៖ លោក Masaji Kitano ជាមេបញ្ជាការទី២នៃអង្គភាព ៧៣១ របស់ជប៉ុន បានសរសេរសារភាព របស់ លោកអំពីការ ពិសោធន៍របស់មនុស្ស និងសង្គ្រាមបាក់តេរី ធ្វើឡើងដោយអង្គភាព ៧៣១នៅប្រទេសចិនទៅកាន់អ្នកស៊ើបអង្កេត នៃ Fort Detrick នៃកងទ័ពសហរដ្ឋអាមេរិក បន្ទាប់ពីលោកត្រូវ បានធ្វើបត្យាប័នទៅប្រទេសជប៉ុន ដោយសហរដ្ឋអាមេរិកកាល ១៩៤៦ ។
សហរដ្ឋអាមេរិកបានធ្វើបត្យាប័ន លោក Kitano ពីជំរុំពន្ធនាគារនៅទីក្រុងសៀងហៃទទួលបានអាថ៌កំបាំងស្នូលនៃអង្គភាព ៧៣១។ លោក Kitano បានបម្រើការជាមេបញ្ជាការទី២ នៃអង្គភាព ៧៣១ ចាប់ពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ១៩៤២ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ១៩៤៥ ក្នុងអំឡុងពេលលោក បានដឹកនាំការពិសោធន៍មនុស្ស របស់អង្គភាព បានធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ទ្រង់ទ្រាយធំក្នុងវិស័យសង្គ្រាមជីវសាស្រ្ត និងបានពន្លឿន ការផលិតមេរោគ និងអាវុធ។
ច្បាប់ចម្លង ១៧ ទំព័រនៃចម្លើយសារភាពត្រូវបានចេញផ្សាយ នៅក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ ។ ចម្លើយសារភាពរបស់ លោក Kitano រួមមានទិដ្ឋភាព៥ នៃខ្លឹមសារ រួមទាំងស្ថាបនិករបស់អង្គភាព ៧៣១ Shiro Ishii បេសកកម្ម សមាសភាព ការសិក្សា និងអាវុធយុទ្ធភណ្ឌ ។ ច្បាប់ចម្លងដើមឥឡូវនេះត្រូវបានរក្សាទុក នៅក្នុងបណ្ណសារជាតិ នៃសហរដ្ឋអាមេរិក ។
យោងតាមរបាយការណ៍ របស់អ្នកស៊ើបអង្កេតអាមេរិក Kitano បានសារភាពនៅក្នុងការសួរចម្លើយថាអង្គភាព៧៣១ បានធ្វើពិសោធន៍មនុស្ស ទោះបីជាក្នុងឯកសារសិក្សា ត្រូវបានចេញផ្សាយ ក្នុងអំឡុង ពេលសង្រ្គាមក៏ដោយ លោក Kitano បាននិយាយថា សត្វស្វាត្រូវបានប្រើប្រាស់ ក្នុងការពិសោធន៍ ។
បន្ទាប់ពីទទួលបានសម្ភារៈ កងទ័ពអាមេរិកបានពន្លឿន ការអភិវឌ្ឍន៍អាវុធជីវសាស្រ្តរបស់ខ្លួននៅ Fort Detrick ហើយបានលើកលែងទោស សមាជិកសំខាន់ៗនៃអង្គភាព ៧៣១ ដោយមិនគិតពីឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិរបស់ពួកគេឡើយ៕ដោយ៖លី ភីលីព