អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុក បានរាយការណ៍ឲ្យដឹងថា អង្គភាពអនុវត្តច្បាប់ របស់ប្រទេសតួកគី បានឃុំខ្លួនបុគ្គលិកយោធាចំនួន ២៦ នាក់ ក្រោមហេតុផលនៃការជួយបណ្តាញមួយ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។
លោក Hurriyet daily បានឲ្យដឹងថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយកងទ័ព និងកងកម្លាំងប៉ូលីសបានឃាត់ខ្លួន បុគ្គលចំនួន ៣៥នាក់ ដែលការចាប់ខ្លួនត្រូវបានចេញដីកា ដោយការិយាល័យរដ្ឋអាជ្ញា បន្ទាប់ពីការឃ្លាំមើល ការវាយឆ្មក់ក្នុងពេលដំណាលគ្នា ត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន ១៨ ដោយផ្តោតលើខេត្តភាគខាងលិចនៃខេត្ដ Izmir ។
អង្គភាព ពីអង្គភាពស៊ើបការណ៍ តួកគី បាន ប្រទះ ឃើញ ការ ប៉ុនប៉ង ទំនាក់ទំនង ក្រៅ ពិធីការ ដោយ សមាជិក កងទ័ព មួយ ចំនួន ជាមួយ បណ្តាញ ដែល ដឹកនាំ ដោយបព្វជិត Fethullah Gulen ដែល មាន មូលដ្ឋាន នៅ សហរដ្ឋអាមេរិក។
របាយការណ៍បានលើកឡើងថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មាន ១៤ នាក់ជាអតីតសិស្សសាលាយោធា ១៤ នាក់ជាបុគ្គលិកយោធាសកម្ម និង ៧ នាក់ជាអតីតបុគ្គលិកយោធា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីក្រុងអង់ការ៉ាមើលឃើញថាលោក Gulen និងបណ្តាញរបស់លោក ជាអ្នកទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យឆ្នាំ២០១៦ ដែលក្នុងនោះមនុស្សជាង ២៥០នាក់ត្រូវបានសម្លាប់។ ការបោសសម្អាត ដើម្បីលុបបំបាត់អ្នកជ្រៀតចូលក្នុងជួរកងទ័ព និងការិយាធិបតេយ្យបានបន្តតាំងពីពេលនោះមក៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									