កីឡា

គ្រូ Barcelona មកបញ្ជាក់សាជាថ្មី ពីព័ត៌មានផ្ទេររបស់ De Jong

ព័ត៌មានអំពីការផ្ទេរកីឡាករ De Jong ចេញពី Barcelona នៅតែបន្តកើតមានឡើងនៅឡើយ ខណៈដែលរដូវក្តៅមិនទាន់ បានប្រកាសបិទជាផ្លូវនៅឡើយ ដោយក្នុងនោះក្រៅតែក្លឹបបិសាចក្រហម Man UTD ហើយនោះក៏មានទាំងក្លឹបតោខៀវ Chelsea ផងដែរ។

ចំពោះមុខបញ្ហានេះគ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi បានចេញមកធ្វើការប្រកាស សាជាថ្មីម្តងទៀតថា ផែនការអនាគតរបស់ក្លឹប និងផែនការរបស់គាត់គឺនៅតែ មានបញ្ចូលកីឡាករ Frenkie de Jong ជាមួយនឹងក្លឹបជាធម្មតា ដូចដែលគាត់ធ្លាប់បញ្ជាក់ ជាច្រើនដងមកហើយ។

លោក Xavi បានបន្តបែបនេះនៅក្រោយចប់ការប្រកួត ជ័យជំនះយប់មិញថា៖គាត់ De Jong បានហើយនូវអ្វីដែលខ្ញុំ បានគិតគូរចំពោះគាត់ និងអំពីអ្វីដែលក្លឹបចង់បាននិងត្រូវការពីគាត់។ ច្បាស់ណាស់គាត់នៅតែជាផែនការរបស់ខ្ញុំ ពីព្រោះថាគាត់គឺជាកីឡាករ ដ៏អស្ចារ្យម្នាក់របស់ក្រុម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top