ព័ត៌មានអន្តរជាតិ

Business Insider ៖ មីស៊ីលថ្មីរបស់អាមេរិក នឹងមិនផ្លាស់ប្តូរ ស្ថានការណ៍ប្រយុទ្ធ សម្រាប់អ៊ុយក្រែន នោះទេ

បរទេស៖ មីស៊ីលប្រភេទថ្មី ដែលអ៊ុយក្រែន ពេលនេះកំពុងប្រើប្រឆាំងរុស្ស៊ី បន្ទាប់ពីគ្រាប់ផ្លោងមួយចំនួន ត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក ទំនងជាមិនផ្លាស់ប្តូរជំនោរ នៃការប្រយុទ្ធនោះទេ នេះបើយោងតាមអត្ថបទចេញផ្សាយ ដោយ Business Insider (BI) កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែនបានទទួលមីស៊ីលប្រភេទ AGM-88 HARM ដែលជាផ្នែកមួយនៃការចែកចាយអាវុធថ្មីៗបំផុតពីទីក្រុងវ៉ាស៊ីនតោន។ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Colin Kahl បានបញ្ជាក់ពីការបញ្ជូនមីស៊ីលប្រឆាំងវិទ្យុសកម្ម ដែលបាញ់បង្ហោះតាមអាកាស ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៨ ខែសីហា។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បានលើកឡើងពីការទទួលអាវុធបែបនេះពីសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន។ មន្ត្រីទាំងពីរមិនបានកំណត់អត្តសញ្ញាណប្រព័ន្ធអាវុធនេះតាមឈ្មោះនោះទេ ប៉ុន្តែកំទេចកំទីដែលត្រូវបានគេរាយការណ៍ថាបានរកឃើញនៅក្នុងខែនេះនៅលើដីក្នុងប្រទេសអ៊ុយក្រែនចង្អុលបង្ហាញគំរូជាក់លាក់។

មីស៊ីល AGM-88 HARM ដែលបានដំណើរការតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់វិទ្យុសកម្មខ្លាំងដែលផលិតដោយប្រព័ន្ធរ៉ាដាលើដី។ សព្វាវុធទាំងនេះត្រូវបានបាញ់បង្ហោះជាធម្មតា ដើម្បីបិទការការពារដែនអាកាសរបស់សត្រូវ មុនពេលការវាយឆ្មក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top