បរទេស៖ រដ្ឋមន្ត្រីទីមួយរបស់ប្រទេសស្កុតលែន លោកស្រី Nicola Sturgeon បានអះអាងថា នាយករដ្ឋមន្ត្រីអនាគតរបស់អង់គ្លេស គឺលោកស្រី Liz Truss អាចក្លាយទៅជា “គ្រោះមហន្តរាយមិនត្រឹមតែ សម្រាប់ស្កុតឡេនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ចក្រភពអង់គ្លេសទាំងមូល” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការកត់សម្គាល់របស់ រដ្ឋមន្រ្តីស្កុតលែនបែបនេះ បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹង របាយការណ៍របស់កាសែត Sunday Times ដែលបង្ហាញថា ក្រុមរបស់ Truss កំពុងពិចារណាបង្កើនកម្រិតបោះឆ្នោត សម្រាប់ប្រជាមតិឯករាជ្យ របស់ស្កុតឡេនលើកទីពីរ។
ថ្លែងទៅកាន់ Sky News កាលពីថ្ងៃអាទិត្យមួយថ្ងៃ មុនពេលរដ្ឋមន្រ្តីការបរទេស ត្រូវបានបង្ហាញថាជាអ្នកឈ្នះ ការប្រកួតភាពជាអ្នកដឹកនាំអង់គ្លេសនោះ លោកស្រី Sturgeon បាននិយាយថា ការនិយាយអំពីការទប់ស្កាត់ ការបោះឆ្នោតប្រជាមតិឬ “ការចាត់ចែងច្បាប់” គឺជាសញ្ញានៃ “ភាពទន់ខ្សោយជាមូលដ្ឋាន” ។
យោងតាមកាសែត Sunday Times លោកស្រី Truss កំពុងសម្លឹងមើលការអនុម័តច្បាប់ថ្មីមួយ ដែលនឹងហាមឃាត់ការធ្វើប្រជាមតិ ឯករាជ្យមួយផ្សេងទៀតរហូតដល់ ការស្ទង់មតិបង្ហាញថា 60% នៃប្រជាជនស្កុតឡេនគាំទ្រការអនុម័តថ្មី យ៉ាងហោចណាស់មួយឆ្នាំ។ កម្រិតនៃការគាំទ្របច្ចុប្បន្ន សម្រាប់ការបោះឆ្នោតប្រជាមតិ គឺទាបជាងកម្រិតសក្តានុពលយ៉ាងខ្លាំង នេះបើយោងតាមការស្ទង់មតិថ្មីៗ នេះដែលធ្វើឡើងដោយ The Sunday Times ៕
ប្រែសម្រួលៈ ណៃ តុលា