សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានដើរលើគន្លងផ្លូវដោយប្រុងប្រយ័ត្នជុំវិញការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន នៅក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទង្វើដែលមានតុល្យភាពល្អិតល្អន់បំផុត ដែលអ្នកវិភាគបានលើកឡើងថា មិនងាយស្រួលសម្រាប់ទីក្រុងប៉េកាំង ក្នុងការដកខ្លួនចេញនោះទេ ។
អ្នកសង្កេតការណ៍នយោបាយ Ali Wyne បានប្រាប់ដល់ទូរទស្សន៍សិង្ហបុរី CNA របស់ Asia First នៅថ្ងៃសុក្រនេះថា “តើអ្នកធ្វើតុល្យភាពក្នុងពេលដំណាលគ្នាដោយរបៀបណា នូវការឱបក្រសោបដ៏ស៊ីជម្រៅរបស់ប្រទេសចិន នៅគ្រាដែលការឱបក្រសោបនោះកាន់តែធ្វើឱ្យខូចទំនាក់ទំនងរបស់អ្នកជាមួយលោកខាងលិច? បន្ទាប់ពីមេដឹកនាំទាំង២បានជួបពិភាក្សាគ្នា” ។
លោក Wyne អ្នកវិភាគជាន់ខ្ពស់មកពី Eurasia បានកត់សម្គាល់ថា ប្រទេសចិន ទទួលស្គាល់ថា ខណៈដែលការឱបក្រសោបរុស្ស៊ីកាន់តែតឹងរ៉ឹង គឺចាំបាច់ដើម្បីសម្រួលដល់សម្ពាធពីប្រទេសប្រជាធិបតេយ្យឧស្សាហកម្មជឿនលឿន ក្នុងរយៈពេលវែង ទំនាក់ទំនងនៅលោកខាងលិចនឹងមានផលវិបាកច្រើនជាងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ។ ការអនុវត្តម៉ាក្រូភូមិសាស្ត្រនយោបាយសកល ។
លោក Wyne បានថ្លែងថា “ការពិតដែលថា លោក ពូទីន បានទទួលស្គាល់ជាសាធារណៈនៅក្នុងវេទិកាដែលកំពុងត្រូវបានឃ្លាំមើលនៅជុំវិញពិភពលោកថា លោក ហ្ស៊ី មានសំណួរនិងការព្រួយបារម្ភអំពីសង្រ្គាមបានបញ្ជូនសញ្ញាដ៏សំខាន់មួយអំពីការព្រួយបារម្ភរបស់ប្រទេសចិនអំពីផលវិបាករយៈពេលវែងនៃសង្រ្គាម” ។
លោក ពូទីន បានធ្វើឱ្យអ្នកវិភាគភ្ញាក់ផ្អើលនៅក្នុងសុន្ទរកថាបើករបស់គាត់នៅពេលដែលគាត់បានទទួលស្គាល់ថា ប្រទេសចិន មានការចោទសួរ និងការព្រួយបារម្ភអំពីស្ថានភាពនៅអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅប្រទេសអ៊ូសបេគីស្ថាន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា