ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អាចផ្ទេរប្រាក់របស់រុស្ស៊ី ដែលត្រូវបានបង្កករាប់ពាន់លានដុល្លារ យកទៅសងអ៊ុយក្រែន

ព្រុចសែល៖ ស្នងការយុត្តិធម៌របស់សហភាពអឺរ៉ុប លោក Didier Reyders បានឲ្យដឹងថា ប្រាក់ដែលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កកអាចនឹងត្រូវប្រើប្រាស់ ដើម្បីទូទាត់សងអ៊ុយក្រែន ចំពេលមានការឈ្លានពានលើប្រទេសអឺរ៉ុបខាងកើតមួយនេះ។

លោក Reynders បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Funke ថាសហភាពអឺរ៉ុបបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីចំនួន ១៦,៩ពាន់លានដុល្លារ (១៧ ពាន់លានអឺរ៉ូ) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង Presse (AFP) បានរាយការណ៍។  

តួលេខ​នេះ​បាន​កើន​ឡើង​ពី ១៣,៧ ពាន់​លាន​ដុល្លារ (១៣,៨ ពាន់​លាន​អឺរ៉ូ) នៃ​ទ្រព្យ​សកម្ម​ដែល​បង្កក​ដែល​ស្នងការ​បាន​ប្រកាស​កាល​ពី​ខែ​កក្កដា។  លោក Reynders នៅពេលនោះបានលើកឡើងថាសហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ oligarchs រុស្ស៊ី និងអង្គភាពផ្សេងទៀត នៅក្នុងប្រទេសចំនួន ៥”។

ផ្ទាំងពាណិជ្ជកម្ម

 លោកបានលើកឡើងថា “រហូតមកដល់ពេលនេះទ្រព្យសម្បត្តិរបស់មនុស្ស ៩០នាក់ត្រូវបានបង្កក ច្រើនជាង ១៧ពាន់លានអឺរ៉ូនៅក្នុងរដ្ឋសមាជិកចំនួន ៧ រួមទាំង ២,២ពាន់លានអឺរ៉ូនៅក្នុងប្រទេសអាល្លឺម៉ង់” នេះបើយោងតាម ​​AFP ។  “ប្រសិនបើវាជាលុយព្រហ្មទណ្ឌ ដែលរឹបអូសដោយសហភាពអឺរ៉ុប វាគឺអាចធ្វើទៅបាន ដើម្បីផ្ទេរវាទៅមូលនិធិសំណងសម្រាប់អ៊ុយក្រែន” ។

 ជាមួយនឹងមន្ត្រីអ៊ុយក្រែនមួយចំនួនដែលអំពាវនាវឱ្យយកប្រាក់ ដើម្បីប្រើប្រាស់ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញដ៏ធំ ដែលបង្កឡើងដោយប្រទេសរុស្ស៊ី លោក Reynders បានឲ្យដឹងថា “ចំនួននេះលើសពីការគ្រប់គ្រាន់ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការកសាងអ៊ុយក្រែនឡើងវិញ” ។

 ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានណែនាំគំនិតស្រដៀងគ្នានេះ ក្នុងសន្និសីទសារព័ត៌មានខែកក្កដា នៅទីក្រុង Strasbourg ប្រទេសបារាំង នៅពេលដែលលោកស្រីបានលើកឡើងថា ពួកគេកំពុងធ្វើការលើ “ក្របខ័ណ្ឌច្បាប់” ដែលនឹងអនុញ្ញាតឱ្យពួកគេប្រើប្រាស់ទ្រព្យសម្បត្តិ ដែលជាប់គាំងនោះ ក្នុងការសាងសង់អ៊ុយក្រែនឡើងវិញ៕

To Top