ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទាមទាឲ្យមានការធានា ចេញពីភាគីអ៊ុយក្រែន ចំពោះច្រករបៀងនៅសមុទ្រខ្មៅ

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ លោកប្រធានាធិបតីតួគីលោក Recep Tayyip Erdogan តាមទូរស័ព្ទថា រដ្ឋាភិបាលទីក្រុងគៀវ ចាំបាច់ត្រូវផ្តល់នូវភាពធានា យ៉ាងច្បាស់លាស់ថា នឹងមិនប្រើប្រាស់ច្រកចបៀង នៅសមុទ្រខ្មៅដើម្បីបំណងយោធានោះទេ ក្រៅតែពីកិច្ចព្រមព្រៀងក្នុង ទីក្រុងអ៊ីស្តង់ប៊ូល ដើម្បីដឹកជញ្ជូនធញ្ញជាតិ ចេញទៅទីផ្សារអន្តរជាតិប៉ុណ្ណោះ។

កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ត្រូវបានធ្វើឡើងរវាង មេដឹកនាំទាំងពីរដើម្បីអាចពិនិត្យមើល លក្ខខណ្ឌនានាដែលអាចជួយ ឲ្យមានការសម្រេចចិត្តសាជាថ្មី របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងវិលត្រឡប់មកកាន់ ការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ូល។

រំលឹកដែរថារុស្សីបានដកខ្លួន ចេញពីកិច្ចព្រមព្រៀងនេះ កាលពីសប្តាហ៍មុន នៅក្រោយពេលមានការ វាយប្រហារទ្រង់ទ្រាយធំ ដោយយន្តហោះដ្រូនពីសំណាក់អ៊ុយក្រែន ជាពិសេសទៅលើមូលដ្ឋានទ័ពរបស់រុស្សី ក្នុងតំបន់ Crimea តាមរយៈការប្រើប្រាស់ច្រករបៀង នៅសមុទ្រខ្មៅដើម្បីត្រួតពិនិត្យ គោលដៅរបស់អ៊ុយក្រែន។

លោក Putin បានបន្ថែមថា រុស្សីនឹងមិនធ្វើការពិចារណា បើកច្រកនេះឡើងវិញឡើយ លុះត្រាណាតែការធានា ត្រូវបានធ្វើឡើងជាមុនសិន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top